ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេការសំណង់ម្នាក់ ត្រូវដុំជ្រីធ្លាក់ចំក្បាល បណ្តាលឲ្យស្លាប់

87

បុរសមេការសំណង់ម្នាក់ ត្រូវដុំជ្រីធ្លាក់ចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ករណីនេះស្ថិតនៅក្នុងការដ្ឋានអាគារដែលទើបសាងសង់ថ្មី តាមបណ្តោយផ្លូវម៉ុងឬទ្ធី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ។

តែដោយសារការមិនអស់ចិត្ត ម្យ៉ាងបំពេញបំណងម្ចាស់ការដ្ឋានផង នាំគ្នាដឹកសាកសពទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត តែទោះជាយ៉ាងណាក្តី គ្រូពេទ្យប្រាប់ហើយ គាត់ក្លាយជាសាកសពទៅហើយ មុនមកដល់មន្ទីរពេទ្យទៅទៀត ។

មេការដែលស្លាប់ ឈ្មោះ បូរ វណ្ណ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ មានស្រុក

កំណើតភូមិថ្មទឹកដាច់ ឃុំគោកគង់ខាងកើត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។

 សាក្សីនៅកន្លែកើតហេតុបានឲ្យដឹងថាមុនកើតហេតុគាត់បានឲ្យកម្មករឡើងទៅធ្វើការតាមគោលដៅរៀង ខ្លួន ក្នុងនោះមានកម្មករម្នាក់បានយកស្មានបុកទៅជាន់ទី៤ដើម្បីទៅស្វានបុកបំបែកជ្រីនៅផ្នែកខាងមុខសំណង់ដោយមានដាក់ចងបាតង់នៅជាន់ទី៣ដើម្បីបង្ហូរកម្ទេចថ្មឲ្យធ្នាក់ទើលើជាន់ទី៣ ។ សាក្សីបានប្រាប់ទៀតថាលុះពេលកើតហេតុខាងលើស្រាប់តែស្វានបុកបាក់ជ្រីមួយផ្ទាំងធំធ្វើអោយកៅស៊ូតង់ដែលទ្រកម្ទេចថ្មខាងលើរហែកធ្លាក់ធ្វើឲ្យធ្លាក់មកចំក្បាលមេការដែលកំពុងឈរនៅជាន់ផ្ទាល់ដីតែម្តងបណ្តាលឲ្យស្លាប់ ភ្លាមៗ តែដោយសារមិនអស់ចិត្ត កម្មករដែលត្រូវជាសាច់ញាតិបានយកម៉ូតូដឹកឱបយកទៅ បំណង់សង្គ្រោះ តែអកុសលទៅដល់មន្ទីពេទ្យកាល់ម៉ែត្រគ្រូពេទ្យ ប្រាប់ហើយថា បុរសខាងលើបានស្លាប់បាត់ទៅហើយនិង បានយកសពទៅដំកល់នៅសាលរងចាំដឹកទៅធ្វើបុណ្យនៅស្រុកកំណើតពេលក្រោយ ៕ 

អត្ថបទដែលជាប់ទាក់ទង