ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ្នកជំនាញផ្នែកសុខភាពជាច្រើន របស់សហរដ្ឋអាមេរិក បានរិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ

70
ក្រុមអ្នកជំនាញផ្នែកសុខភាពជាច្រើន របស់សហរដ្ឋអាមេរិក បានរិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើសម្តីរបស់លោកដែលបាននិយាយថា លោកកំពុងឆ្លងកាត់វីរុស Covid-19 ហើយ ហើយជំងឺនេះមិនមានផលប៉ះពាល់ខ្លាំង ដូចដែលលោកបានលឺគេនិយាយនោះទេ ដែលការលើកឡើងបែបនេះ ក្រុមអ្នកជំនាញបានរិះគន់ថា លោក ត្រាំ កំពុងលើកទឹកចិត្តអោយប្រជាពលរដ្ឋអាមេរិក មិនរក្សាគម្លាតសុវត្ថិភាព និងមិនខ្លាចឆ្លងវីរុសនេះ ខណៈដែលនៅពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានមនុស្សឆ្លងវីរុស Covid-19 សរុបប្រមាណជាង ៧,៧១៧,៨៩០នាក់ និងអ្នកស្លាប់សរុបដោយសារវីរុសនេះ មានប្រមាណជាង ២១៥,៧២០នាក់។

លោក ដូណាល់ ត្រាំ បានអំពាវនាវដល់ប្រជាពលរដ្ឋរបស់ខ្លួន អោយរៀនរស់នៅជាមួយវីរុស Covid-19 ដែលជាការផ្គើនអ្នករិះគន់ ខណៈដែលប្រធានាធិបតីរូបនេះ បានចាកចេញពីមន្ទីរពេទ្យទៅកាន់សេតវិមាន។

សូមបញ្ជាក់ជូនថា អ្នកជំនាញផ្នែកសុខភាពរបស់សហរដ្ឋអាមេរិក បានរិះគន់លោក ត្រាំ យ៉ាងខ្លាំងលើការសម្រេចចិត្តរបស់ប្រធានាធិបតីរូបនេះ ក្នុងការចាកចេញពីមន្ទីរពេទ្យ Walter Reed កាលពីថ្ងៃអង្គារទៅកាន់សេតវិមានវិញ ទាំងដែលលោកនៅមានផ្ទុកវីរុស Covid-19 នៅឡើយ ដែលអាចប្រឈមនឹងហានិភ័យ ដល់អាយុជីវិតរបស់លោកផង និងអាចចម្លងវីរុសនេះទៅអ្នកដទៃទៀត បានយ៉ាងងាយផង៕

អត្ថបទដែលជាប់ទាក់ទង