ថ្ងៃទី៧ ខែតុលា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ១នាក់ និងមិនមានអ្នកជាសះស្បេីយ
ភ្នំពេញ៖ ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ១នាក់ (ជនជាតិឥណ្ឌូណេស៊ី) និងមិនមានជាសះស្បេីយទេ ។
រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ៨ តុលា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ (ជាករណីនាំចូល ជនជាតិឥណ្ឌូណេស៊ី) ដូច្នេះចំនួនសរុបកេីន ២៨១នាក់ ចំនួនសំរាកនៅពេទ្យកេីន ៥នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២៧៦នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 148120 ស្មេីនឹង 8922 ក្នុង១លាន នាក់៕