ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតអូស្ត្រាលី វាយតម្លៃខ្ពស់ចំពោះសមទ្ធិផលដែលសាកលវិទ្យាល័យការពារជាតិសម្រេចបាន ក្នុងការបណ្តុះបណ្តាលនិស្សិត នាយទាហាន និងការបណ្តុះបណ្តាលភាសាអង់គ្លេសទៀត

50

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យសាកលវិទ្យាធិការ បានលើកឡើងអំពីចំណងទាក់ទងមិត្តភាពកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី កន្លងមក ជាពិសេសក្នុងពេល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី និងបានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលធ្វើឡើងនៅមជ្ឈមណ្ឌល សន្និសីទអន្តរជាតិ ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតដោយលោកនាយករដ្ឋមន្ត្រី និងបានជួយដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាយ៉ាងច្រើនទៀតផង។

ជំនួបរវាងលោក ប៉ាប្លូ ឃាង (Paplo Kang) ជាមួយសម្តេចពិជ័យសេនា នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព បាននាំមកនូវការជួយឧបត្ថម្ភទាំងសម្ភារជាច្រើន ដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ ជាក់ស្តែងនៅសាកលវិទ្យាល័យការពារជាតិ ក្នុងការបណ្តុះបណ្តាលភាសាអង់គ្លេស បានបន្ត ជារៀងរាល់ឆ្នាំ ចំនួន២៥០នាក់ក្នុងមួយឆ្នាំៗ ដែលចំណេះដឹងនេះមានសារៈសំខាន់ជាប្រយោជន៍ដល់បណ្តាស្ថាប័ន នៃកងយោធពលខេមរភូមិន្ទ។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសម្តែងនូវក្តីសប្បាយរីករាយ ចំពោះសមទ្ធិផលដែលសាកលវិទ្យាល័យការពារជាតិសម្រេចបានក្នុងការបណ្តុះបណ្តាលនិស្សិត នាយទាហាន និងបន្តការជួយលើការបណ្តុះបណ្តាលភាសាអង់គ្លេសបន្ថែមទៀត។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យសាកលវិទ្យាធិការ បានជម្រាបជូនភ្ញៀវអំពីគោលដៅសំខាន់២ របស់សាកលវិទ្យាល័យការពារជាតិ គឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ។ ជាមជ្ឈមណ្ឌលតម្រង់ទិស គោលជំហរទស្សនៈនយោបាយការពារជាតិ ចំទិស ស្របតាមប្រសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី «កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន»

មានន័យថា និស្សិតនិងសិក្ខាកាមមកសិក្សានៅទីនេះត្រូវស្មោះត្រង់ដាច់ខាត ត្រូវយល់ច្បាស់អំពីគុណ តម្លៃនៃសន្តិភាព ការពារសន្តិភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង