មិនទាន់មានករណីឆ្លងកូវីដ១៩ ក្នុងចំណោមអ្នកធ្វើធម្មយាត្រាហាជ្ជីអុំរ៉ោះនោះទេ
ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បានដកស្រង់សម្តីគណៈកម្មការសម្រាប់កិច្ចការវិហារឥស្លាមពីរ អោយដឹងថា រហូតមកដល់ថ្ងៃ៧ ខែតុលា ឆ្នាំ២០២០ អារ៉ាប៊ីសាអូឌីតនៅមិនទាន់រកឃេីញពីករណីវិជ្ជមានកូវីដ១៩ ក្នុងចំណោមអ្នកធ្វេីធម្មយាត្រាហាជ្ជីអុំរ៉ោះនោះទេ ។
គួរជម្រាបថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ប្រទេសអារ៉ាប៊ីសាអូឌីតបានទទួលអ្នកធ្វេីធម្មយាត្រាហាជ្ជីអុំរ៉ោះចំនួន ២៤.០០០នាក់ តែក្នុងនោះមិនមានអ្នកណាម្នាក់មានវិជ្ជមានកូវីដ១៩នោះទេ ។
ការអនុញ្ញាតអោយមានការធ្វេីធម្មយាត្រាហាជ្ជីអុំរ៉ោះ គឺត្រូវបានអនុញ្ញាតអោយធ្វេីជាដំណាក់ៗ ហេីយអ្នកចូលរួមត្រូវគោរពនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម ៖
– ដំណាក់កាលទី១ អនុញ្ញាតឱ្យពលរដ្ឋអារ៉ាប៊ីសាអូឌីត និងជនបរទេសដែលនៅក្នុងប្រទេសស្រាប់ធ្វើអុំរ៉ោះ ចាប់ផ្តើមពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ក្នុងអត្រា ៣០% ឬចំនួន ៦ពាន់នាក់ក្នុងមួយថ្ងៃ ដោយគោរពតាមវិធានការណ៍ការពារសុខភាព។
– ដំណាក់កាលទី២ អនុញ្ញាតឱ្យពលរដ្ឋអារ៉ាប៊ីសាអូឌីត និងជនបរទេសដែលនៅក្នុងប្រទេសស្រាប់ធ្វើអុំរ៉ោះ ចាប់ផ្តើមពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ ក្នុងអត្រា ៧៥% ឬចំនួន ១៥០០០ពាន់នាក់ក្នុងមួយថ្ងៃ ហើយអ្នកចូលសឡាតចំនួន ៤ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយគោរពតាមវិធានការណ៍ការពារសុខភាព។
– ដំណាក់កាលទី៣ អនុញ្ញាតឱ្យពលរដ្ឋអារ៉ាប៊ីសាអូឌីត និងជនបរទេសដែលនៅក្នុងប្រទេសស្រាប់ធ្វើអុំរ៉ោះ ចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងអត្រា ១០០% ឬចំនួន ២ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយអ្នកចូលសឡាតចំនួន ៦ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយគោរពតាមវិធានការណ៍សុខភាពរហូតមានការជូនដំណឹងអំពីការរលាយបាត់អស់នៃកូវីដ១៩ ។
– ដំណាក់កាលទី៤ សំរាប់អ្នកនៅក្នុងនិងក្រៅប្រទេស (១០០%) ក្នុងការមកធ្វើអុំរ៉ោះ បន្ទាប់ពីមានការប្រកាសអំពីការរលាយបាត់នៃការរីករាលដាលនៃកូវីដ១៩ ។
ចំពោះការចូលធ្វើធម្មយាត្រាហាជ្ជីអ៊ុំរ៉ស់ ឬចូលសឡាត ត្រូវធ្វេីតាមរយៈកម្មវិធីឈ្មោះ Aatmrna ដែលក្រសួងហាជ្ជី និងអុំរ៉ោះ នឹងផ្សព្វផ្សាយក្នងពេលឆាប់ៗខាងមុខនេះ ៕