ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូអាយ ធី អេហ្វនឹងដណ្ដើម បានមេដាយប្រសិនបើមានវត្តមាននៅស៊ីហ្គេម

47

ភ្នំពេញ៖លោកកែវ រ៉េមីអនុប្រធានសហព័ន្ធកីឡាកីឡាតេក្វាន់ដូអាយ ធី អេហ្វពិភពលោក និងជាប្រធានសហព័ន្ធអាស៊ីអាគ្នេយ៍

ព្រមទាំងជាប្រធានសហព័ន្ធតេក្វាន់ដូអាយ ធី អេហ្វកម្ពុជាផងនោះបានអះអាងថាប្រសិនបើកីឡាតេក្វាន់ដូI T F(International Taekwondo

Federation)មានវត្តមាននៅស៊ីហ្គេមនោះលោកធានានឹងប្រជែងបានមេដាយជាមិនខាន ។

អាយ ធី អេហ្វជាស្ទីលតេក្វាន់ដូរបស់កូរេខាងជើងវាមិនមែនជាប្រភេទកីឡាអូឡាំពិកឡើយតែសម្រាប់កម្ពុជាកំពុងតែមានសក្ដា

​នុពលខ្លាំងលើប្រភេទកីឡានេះ ។កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើប្រភេទកីឡានេះដោយទទួលបានមេដាយ

​នៅកំពូលតារាងតែម្ដង ។

លោកកែវ រ៉េមីអះអាងថាកម្ពុជាធ្លាប់ប្រជែងបានមេដាយមាសពិភពលោក ហើក្នុងកម្រិតទ្វីប និង តំបន់កម្ពុជាកាន់តែអស្ចារ្យថែម

​ទៀត ។លោកអះអាងបន្ថែមថាតេក្វាន់ដូអាយ ធី អេហ្វធានាមិនធ្វើឲ្យរាជរដ្ឋាភិបាល មិនធ្វើឲ្យក្រសួងអប់រំយុវជន និង កីឡាព្រមទាំងគណៈ

​កម្មាធិការជាតិអូឡាំពិកកម្ពុជាខកចិត្តនោះទេប្រសិនបើប្រភេទកីឡានេះមានវត្តមាននៅស៊ីហ្គេមនោះ ។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំ

​ពិកកម្ពុជាបានប្រកាសពីការប្រឹងប្រែងដាក់បញ្ចូលកីឡាតេក្វាន់ដូអាយ ធី អេហ្វនេះទៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ក្នុង

​ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។

ប្រមុខតេក្វាន់ដូអាយ ធី អេហ្វបន្តថាលោកបានរៀបចំកីឡាករ កីឡាការិនីថ្នាលគ្រប់ប្រភេទអាយុហើយពេលនេះពួកគេកំពុងតែ

​មានការរីកចម្រើនខ្លាំងណាស់ ។

លោកអ៊ុក សិទ្ធីជាតិអគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និង កីឡាបានអះអាងថាក្រសួងអប់រំយុវជន និង កីឡាបានកែទម្រង់

​លើវិស័យកីឡាលើចំណុចជាច្រើនអញ្ចឹងហើយទើបពេលនេះកីឡាករ កីឡាការិនីមានការរីកចម្រើន ។លោកបន្តថាសហព័ន្ធជាតិណាដែល

​អនុវត្តន៍តាមការកែទម្រង់របស់ក្រសួងអប់រំយុវជន និង កីឡាពិតជាមានការអភិវឌ្ឍន៍ ។

ការកែទម្រង់សំខាន់ៗនោះមានការកែទម្រង់រចនាសម្ព័ន្ធ(ទីលានប្រកួតត្រឹមត្រូវតាមកម្រិតស្ដង់ដារ ) ការបណ្ដុះបណ្ដាលធនធាន

​មនុស្ស ការកែទម្រង់ការប្រកួត និង ណពង្រីកសហព័ន្ធជាតិ ៕

 

អត្ថបទដែលជាប់ទាក់ទង