ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តាមស្ថានភាពជំនន់ទឹកភ្លៀងកំពុងហក់ឡើងលិចលង់លំនៅដ្ឋាន សត្វពាហនៈរបស់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់

60

 

 

បាត់ដំបងៈរដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញ ត្រូវបើកទ្វារទឹកបង្ហូចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះឬព្រឹកស្អែក អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។

តាមព័ត៌មានបឋមនៅតំបន់ទំនាបនៃស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ត្រូវបានទឹកជន់លិច ក្នុងនោះមានស្រុកសំឡូត ស្រុករុក្ខគិរី ស្រុកមោងឬស្សី ស្រុកភ្នំព្រឹកនិងស្រុកសំពៅលូន ។

តាមស្ថានភាពជំនន់ទឹកភ្លៀងនៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២០ កំពុងបង្កឱ្យមានការលិចលង់លំនៅដ្ឋាន សត្វពាហនៈរបស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាឱ្យកម្លាំងនគរបាលចេញអន្តរាគមន៍សហការណ៍ជួយសង្រ្គោះ ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។ក្នុងពេលនេះលោកស្នងការបានត្រៀមកម្លាំងនគរបាលដើម្បីចេញអន្តរាគមន៍ សង្រ្គោះប្រជាពលរដ្ឋនៅមូលដ្ឋានផ្សេងទៀតក្នុងខេត្តបាត់ដំបង។

នៅពេលនេះឯកឧត្តម ងួន រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល

ខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ចុះជួយប្រជាពលរដ្ឋដែលកំពុងទទួលរគ្រោះ ដោយសារជំនន់ទឹកភ្លៀង។ជាមួយនឹងសកម្មភាពនេះលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងនគរបាលចូលរួមអន្តរាគមន៍ជួយសង្រ្គោះ ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុករុក្ខគីរីខេត្តបាត់ដំបង។ក្រៅពីស្រុករុក្ខគីរីក៏មានស្រុកមួយចំនួនដែលនៅជាប់ព្រំដែនកម្ពុជា ថៃក៏កំពុងទទួលរងការប៉ះពាល់ដូចគ្នានេះដែរ ហើយកងកម្លាំងនគរបាលកំពុងចូលរួមជួយសង្រ្គោះយ៉ាងសស្រាក់សស្រាំបំផុត៕

អត្ថបទដែលជាប់ទាក់ទង