ថ្ងៃនេះរកឃើញ វិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់
ភ្នំពេញ៖ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ និងមិនមានករណីជាសះស្បើយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ៖ ចំនួន ០១នាក់ ) ។ ស្ត្រីជនជាតិបារាំងអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ ជា អ្នកធ្វើដំណើរពីប្រទេសបារាំង ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃ ទី០៨ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥៩នាក់ (ស្រី ១៨នាក់) ដែលក្នុងចំនួននេះ មានស្ត្រីជនជាតិបារាំងអាយុ ៣៣ឆ្នាំខាងលើ។ រីឯ អ្នកដំណើរចំនួន ៥៨ នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ -១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន ៦នាក់ សណ្ឋាគារមួយនៅរាជធានីភ្នំពេញចំនួន ១៣នាក់ សណ្ឋាគារ មួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ១នាក់ សណ្ឋាគារផ្សេងទៀតនៅរាជធានីភ្នំពេញចំនួន ៤នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន ៣៣នាក់ និងសណ្ឋាគារមួយផ្សេងទៀតក្នុងរាជធានីភ្នំពេញដែរចំនួន ២នាក់ ៕