បាតុកម្មឥណ្ឌូនេស៊ី ប្រឆាំងច្បាប់ការងារថ្មី ក្លាយជាហិង្សាខណៈដែលមនុស្សរាប់ពាន់ត្រូវប៉ូលីសចាប់ខ្លួន រួមទាំងមានអ្នកផ្ទុកកូវីដ១៩ជាច្រើននាក់
ការតវ៉ាចំពោះច្បាប់ការងារថ្មីបានបន្តហើយក្លាយជាអំពើហិង្សារជាច្រើន ។ច្បាប់វិនិយោគថ្មីដែលគេហៅថា Omnibus Bill ត្រូវបានសភាអនុម័តកាលពីពេលថ្មីៗនេះ ដែលរដ្ឋាភិបាលឥណ្ឌូនេសុី អះអាងថាច្បាប់នេះជួយសម្រួលការវិនិយោគទុនពីបរទេស បង្កើតការងារធ្វើ និង ជួយស្តារសេដ្ឋកិច្ចដែលចុះដុនដាបដោយកូវីដ១៩ មនុស្សជាច្រើនយល់ថា ការបន្ថយថ្ងៃឈប់សម្រាក ការអនុញ្ញាតអោយធ្វើការលើសម៉ោង ការកាត់បន្ថយការត្រួតពិនិត្យផ្នែកបរិស្ថាន នឹងនាំមកនូវផលអវិជ្ជមានច្រើនដល់ពលករ និង ការការពារបរិស្ថាន ។ មកដល់បច្ចុប្បន្ននេះ ឥណ្ឌូនេសុីបានចាប់មនុស្ស ៣ ៨៦២ នាក់យកទៅឃុំឃាំង ក្នុងនោះមាន ១៤៥ នាក់មានផ្ទុកមេរោគកូវីដ ១៩ ( ប្រទេសឥណ្ឌូនេសុីមានអ្នកកើតកូវីដ១៩ ចំនួន ៣២ ម៉ឺននាក់ ស្លាប់អស់ ១១ ៦៧៧ នាក់ ) ។