ជនសង្ស័យម្នាក់ ក្រោយឆក់៤លើក ត្រូវឃាត់ខ្លួន បញ្ជូនទៅតុលាការ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្រោយឆក់៤លើក ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបាន ហើយបានបញ្ជូនទៅតុលាការ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ៨ និង ០០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ នៅចំណុចផ្លូវបេតុង បុរីហុកឆេង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន ៤ ករណី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ១ គ្រឿង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី មាន ៖
ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែក ផ្លាកទីនទម្ងន់០៨ជី) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២១៦អាអឺ០ ផ្លូវលេខ១៨២ ក្រុម២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៦ និង ០០ នាទីជនរងគ្រោះឈ្មោះ ផាត់ ប៊ុនធា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២១៦អាអឺ០ ផ្លូវលេខ១៨២ ក្រុម២៨ ភូមិ១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់គ្រឿងរថយន្តសម្ភារបាត់បង់ខ្សែក ផ្លាកទីន ទម្ងន់៨ជី ។
ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកផ្លាកទីនទម្ងន់៨ជី) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥ ផ្លូវលំ ផ្លូវលំ ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង ៤០ នាទី ជនរងគ្រោះឈ្មោះ ច្រឹក ថុន ភេទ ស្រី អាយុ ៥៥ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ១៥ ផ្លូវលំ ផ្លូវលំ ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះសម្ភារបាត់បង់ខ្សែក ផ្លាកទីន ទម្ងន់៨ជី ។
ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយពណ៌ទឹកសមុទ្រលាយផ្កាឈូក) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៣១០កែងផ្លូវលេខ២០១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ២២ និង ០០ នាទីជនរងគ្រោះឈ្មោះ សេត ស៊ីដារេយ្យ ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៤០សេអឺ០ ផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ លក់ដូរ សម្ភារបាត់បង់ទូរស័ព្ទដៃម៉ាកអាយហ្វូនអ៊ិចអេស១១ប្រូ ពណ៌ខ្មៅ ចំនួន ១ គ្រឿង និងប្រាក់ដុល្លារ ចំនួន ១៥០០ដុល្លារអាមេរិក ។
ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកមាសទម្ងន់៤តម្លឹង៥ជី) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២ ផ្លូវលេខ១៨២ កែងផ្លូវលេខ២១៩ ក្រុម២៣ ភូមិ៥សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ៦ និង ៤៥ នាទី ។ ជនរងគ្រោះឈ្មោះ អ៊ឹម ចាន់ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៣១ ផ្លូវលេខ៣ សង្កាត់ចោម៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ យោធា ។
សម្ភារៈបាត់បង់ខ្សែកមាសទម្ងន់៤តម្លឹង០៥ជី ។
ជនសង្ស័យឈ្មោះ ឃាង វណ្ណៈ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកម៉ូតូម៉ាកហុងដា PCX ពណ៌ស សេរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ ១IK ៥៨១៤ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕