ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារតែការរីករាលដាល ជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុក ក្រុមហ៊ុនវប្បធម៌កម្ពុជា ប្រកាសបិទអាជីវកម្មទាំងស្រុង

34

ខេត្តសៀមរាប៖ក្រុមហ៊ុន វប្បធម៌កម្ពុជា បានប្រកាសបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២០ តទៅ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនវប្បធម៌កម្ពុជា ទទួលបាននៅថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២០ នេះ។

ក្នុងសេចក្ដីប្រកាស បានបញ្ជាក់ថាការបិទនេះ ដោយសារតែការរីករាលដាល ជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ។ ដូច្នេះចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០២០ ខាងមុខនេះតទៅ ក្រុមហ៊ុនយើងខ្ញុំ និងបិទដំណើរការជីវកម្មនៅភូមិវប្បធម៌កម្ពុជាទាំងស្រុង។

ក្រុមហ៊ុន វប្បធម៌កម្ពុជា »បានបញ្ជាក់ថាការបិទអាជីវកម្មនេះ នាំអោយមានការបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដូច្នេះគណៈគ្រប់គ្រងនៃក្រុមហ៊ុនវប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្ដិស្ដីពីការងារ។

អត្ថបទដែលជាប់ទាក់ទង