ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌា នៅតែបន្តជាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃនៃវីរុស Covid-19 ច្រើនជាងគេ

68

 

ភ្នំពេញ៖ឥណ្ឌាដែលជាប្រទេសមានទីតាំងភូមិសាស្ត្រ នៅតំបន់អាស៊ីខាងត្បូង នៅតែបន្តជាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃនៃវីរុស Covid-19 ច្រើនជាងគេ ដែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០នេះ ឥណ្ឌាមានមនុស្សស្លាប់ថ្មី ដោយសារវីរុស Covid-19 ចំនួន ៨១៣នាក់ និងមានមនុស្សឆ្លងថ្មីចំនួន ៦៧,៧៥៧នាក់ ដែលនេះបើយោងតាម Worldometer ។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នានេះ វីរុស Covid-19 បានសម្លាប់មនុស្សអស់ប្រមាណជិត ៤ពាន់នាក់ គឺចំនួន ៣,៨៧៤នាក់ និងបានឆ្លងទៅមនុស្សថ្មីប្រមាណជិត ២៨ម៉ឺននាក់ គឺចំនួន ២៧៨,០១៣នាក់ នៅជុំវិញពិភពលោក។

សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ៣៧,៧៣៦,៨០៣នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ ១,០៨១,២៥២នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយសរុប បានកើនឡើងដល់ ២៨,៣៤៣,០៦៣នាក់៕

អត្ថបទដែលជាប់ទាក់ទង