ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេមរសហព័ន្ធតេក្វាន់ដូWT បើកបំប៉នសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិត្រៀមប្រកួតជើងឯកថ្នាក់ជាតិ២០២០

100
ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០បានបើកវគ្គស្តីពីការបំប៉ន សមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិត្រៀមការប្រកួតកីឡាតេក្វាន់ដូស្ទីល (WT) ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៥ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឺកហាត់កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិដោយមានការអញ្ជើញចូលរួមលោក ហែម សំណាង អនុប្រធាន។
លោក សំ សុខយី ប្រធានបង្កើតអនុគណៈកម្មការអាជ្ញាកណ្តាល-ចៅក្រម បានមានប្រសាសន៍ថា វគ្គបំប៉នសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមនេះធ្វើឡើងដើម្បីត្រៀមខ្លួនការប្រកួតជើងឯកថ្នាក់ជាតិនាពាក់កណ្តាលខែនេះនូវចំណុចខ្វះខាតមួយចំនួន និងពង្រឹងសមត្ថភាពថែមទៀត។ ដោយសារយើងបង្កើតអនុគណៈកម្មការអាជ្ញាកណ្តាល-ចៅក្រម ទទួលខុសត្រូវដោយលោក សំ សុខយី ប្រធាន និងលោក ឃឹម សត្ថា អនុប្រធាន និងតាមស្មារតីអង្គប្រជុំថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កំណត់បានការងារជាអថិភាព គឺរៀបចំផែនការ កំណត់ចំនួនសិក្ខាកាម និងរៀបចំកម្មវិធីដំណើរការវគ្គបំប៉ន។
លោកបានបន្តថា វគ្គនេះមានគ្រូឧទ្ទេសចំនួន៣រូបរួមានលោក ហែម សំណាង អាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិ លោក ឃឹម សត្ថា អាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិ លោក សំ សុខយី ចំណែកលោក គង់ សក្ខិដា អគ្គលេខាធិការ នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូWT អ្នកសម្របសម្រួលវគ្គនេះ៕
អត្ថបទដែលជាប់ទាក់ទង