ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ពុំមាន​សត្វ​ក្រពើ រួច​ចេញពី​កសិក​ដ្ឋា​ន មក​ទីសាធារណៈ​នោះទេ

56

​ភ្នំពេញ​៖ បន្ទាប់ពី​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ថា​មាន​សត្វ​ក្រពើ​មួយ​ក្បាល ទម្ងន់​ជាង​៣០​គីឡូក្រាម បាន​រួច​ចេញពី​កសិដ្ឋាន​មួយកន្លែង នៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ ខណៈ​កំពុង​រង​នូវ​ការវាយប្រហារ​ដោយ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​នោះ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ពុំមាន​សត្វ​ក្រពើ រួច​ចេញពី​កសិក​ដ្ឋា​ន មក​ទីសាធារណៈ​នោះទេ គឺ​គ្រាន់​តែមាន​ក្រពើ​មួយ​ក្បាល​បាន​រួច​ចេញពី​ទ្រុង​សំណាញ់​ទីមួយ ប៉ុន្តែ​ស្ថិតនៅក្នុង​បរិវេណ​កសិដ្ឋាន​ដែល​អាច​គ្រប់គ្រង និង​ការពារ​បាន​ផងដែរ​។​

​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០ បាន​ថ្លែង​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា សូម​ចិត្ត​ផង ឈប់​ទៅ ទង្វើ​បែបនេះ ដូច​បងប្អូន​ប្រជាពលរដ្ឋ​ដឹង​ស្រាប់​ហើយ​ថា ប៉ុន្មាន​ថ្ងៃនេះ ភ្នំពេញ និង​និយាយ​ដោយឡែក​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ខណ្ឌដង្កោ កំពុង​ជួប​គ្រោះមហន្តរាយ​ទឹកជំនន់​។ ខណៈពេល​អាជ្ញាធរ និង​កង​កំលាំងចម្រុះ រួមទាំង​ទាហានជើងទឹក នៃ​បញ្ជាការដ្ឋាន​កងទ័ព កំពុង​ខិតខំ​ទាំងយប់​ទាំង​ថ្ងៃ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព មាន​ជន​មួយចំនួន​បាន​ផ្សាយ​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ​ដោយ​ដាក់​ចំណងជើង​ដើម្បី​តែ​អោយមាន​ការចាប់អារម្មណ៍​ថា មានការ​រួច​សត្វ​ក្រពើ​ទំហំ​ប៉ុន​នេះ​ទំហំ​ប៉ុន​នោះ​នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ នាំអោយ​មានការ​ភ័ន្ត​ច្រ​លំ និង​ភ័យខ្លាច​ពី​ប្រជាពលរដ្ឋ​មួយចំនួន​។​

​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រាជធានី​ភ្នំពេញ​សូមបញ្ជាក់​សារជាថ្មី​ថា “​ពុំមាន​ការ​រួច​សត្វ​ក្រពើ មក​ទីសាធារណៈ​ឡើយ គ្រាន់​តែមាន​ក្រពើ​មួយ​ក្បាល​បាន​រួច​ចេញពី​ទ្រុង​សំណាញ់​ទីមួយ ប៉ុន្តែ​ស្ថិតនៅក្នុង​បរិវេណ​កសិដ្ឋាន​ដែល​អាច​គ្រប់គ្រង និង​ការពារ​បាន​ផងដែរ​”​។​

“​បន្ថែម​ជាង​នេះ សូម​បុគ្គល​មួយចំនួន​ដែល​ខិតខំ​បំប៉ោង និង​ចែកចាយ​ព័ត៌មាន ឬ​បំប្លែង​ជាការ​លេងសើច​ដោយ​ប្រើប្រាស់​រូបភាព​កាត់ត លើ​ករណី​សត្វ​ក្រពើ​នេះ ហាក់​មិន​យល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដទៃទៀត ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់គ្នា​។​
​ជា​ចុងក្រោយ លោក ក៏​សូម​អភ័យទោស​ចំពោះ​ការបញ្ជាក់​ព័ត៌មាន​បឋម​តាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​បាន​បិទ​ទៅហើយ បន្ទាប់ពី​ទទួលបាន​ការបំភ្លឺ​ពី​មូលដ្ឋាន​ថ្នាក់ក្រោម​ពុំ​ច្បាស់លាស់ ” លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ​។​

​លោក សៅ ពន្លក នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល សង្កាត់​ព្រែក​កំ​ពិស បាន​ថ្លែង នៅ​ល្ងាច​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ​ថា ពិតជា​មាន​ករណី​ក្រពើ​មួយ​ក្បាល​ទម្ងន់​ជាង​៣០​គីឡូក្រាម រួច​ចេញពី​ទ្រង់​ប្រាកដ​មែន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា​។ ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ លោក​ចៅសង្កាត់​ព្រែក​កំ​ពិស បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ពិសេស​កូនចៅ​តូចៗ​។​

កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នេះ គឺជា​កន្លែង​ដែល​ចិញ្ចឹមសត្វ​ក្រពើ​យូរណាស់​មកហើយ ដែលមាន​ម្ចាស់​កសិដ្ឋាន​ឈ្មោះ កាំ​ង ស្រៀ​ន និង​មាន​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​ត្រឹមត្រូវ​។ ក្នុង​កសិដ្ឋាន​នោះ​ចិញ្ចឹម​ក្រពើ​សរុប​ជាង​១.០០០​ក្បាល​៕​

អត្ថបទដែលជាប់ទាក់ទង