ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតមកដល់ពេលនេះ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងរាជធានភ្នំពេញចំនួន៥ពាន់នាក់ហើយ ដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

101

ភ្នំពេញ៖ គិតមកដល់ពេលនេះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់នៅក្នុងរាជធានីភ្នំពេញចំនួន៥ពាន់នាក់ហើយ ដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយជោគជ័យ ពិសេសនៅក្នុងខណ្ឌ៣ដែលទទួលរងនូវការលិចលង់ធ្ងន់ជាងគេ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណះដែលលោកចែកអំណោយជាបាយបញ្ចប់ជូនប្រជាពលរដ្ឋរងគ្រោះ ដែលបាននឹងកំពុងស្នាក់នៅលើទីទួលសុវត្ថិភាពនៅខាងត្បូងស្ពានព្រៃជ្រៃក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោនាវេលាថ្ងៃត្រង់ទី១៦ខែតុលានេះ។
លោកអភិបាលបញ្ជាក់ផងដែរថា ចំពោះផែនការទី១ យើងបានទទួលជោគជ័យហើយ ដោយសារយើង
បានជម្លៀសប្រជាពលរដ្ឋរងគ្រោះមកកាន់ទីទួលសុវត្ថិភាព ដោយជោគជ័យ ។នេះជាខិតខំប្រឹងប្រែង
រួមគ្នាទាំងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធររាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋទាំង៥ពាន់គ្រួសារនេះ
ជាប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌ៣នៅជាយក្រុងនោះគឺខណ្ឌដង្កោ កំបូលនិងខណ្ឌពោធិសែនជ័យ។
លោកបានបន្តទៀតថា អនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរទាំងអស់យកចិត្តទុកដាក់មើលថែប្រជាពលរដ្ឋ ពោលគឺក្រៅពីជម្លៀសពួកគាត់មកកាន់ទីទួលសុវត្ថិភាពហើយ ត្រូវផ្ដល់អាហារហូបចុកនិងទឹកស្អាតជៀសវាងការហូបចុកមិនស្អាតនាំអោយកើតនូវជំងឺផ្សេងៗ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធភាពលិចលង់ខាងលើ សប្បុរសជន នានាក៏បានផ្ដល់ជា សំភារៈភួយ តង់គ្រឿងឧបភោគបរិភោគ និងជាអាហារហូបចុកជូនដល់ប្រជាពលរដ្ឋដែលកំពុងតែស្នាក់នៅលើទីទួលសុវត្ថិភាពនេះផងដែរ ដែលនេះជាការរួមចំណែកមនុស្សធម៌ ជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះនៅក្នុងឱកាសនេះ៕

 

អត្ថបទដែលជាប់ទាក់ទង