កម្លាំងអាវុធហត្ថសហការជាមួយរដ្ឋបាលជលផលចុះត្រួតពិនិត្យទីតាំងចិញ្ចឹមក្រពើ បន្ទាប់ពីក្រពើមួយក្បាលរួចចេញពីទ្រុង
កណ្តាល ៖ បន្ទាប់ពីទទួលបានព័ត៌មានពីមហាជន និងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកតាមដានជាច្រើន ចំពោះទីតាំងសុវត្ថិភាពចិញ្ចឹមក្រពើ នៅក្នុងក្រុងតាខ្មៅ។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្តខេត្តកណ្តាល បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយរដ្ឋបាលជលផលខេត្ត ចុះត្រួតពិនិត្យដោយផ្ទាល់ ទីតាំងចិញ្ចឹមក្រពើចំនួនពីរកន្លែង ស្ថិតក្នុងក្រុងតាខ្មៅ។
ជាលទ្ធផល ៖ ទីតាំងចិញ្ចឹមក្រពើទាំងពីរនោះ មានកំពស់តាមស្តង់ដាបច្ចេកទេស និងមានអ្នកមើលថែរយ៉ាងដិតដល់ជាប្រចាំ ធានាបាននូវសុវត្ថិភាពល្អ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងពុំមានករណីដូចព័ត៌មានបង្ហោះថាទឹកជន់លិចនោះទេ៕