ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តពលិក៩០នាក់ចូលរួមការប្រកួត កីឡាតេក្វាន់ដូស្ទីល (WT)ជើងឯកថ្នាក់ជាតិ២០២០នេះ

110

ភ្នំពេញ៖កីឡាករ-កីឡាការិនី និងប្រតិភូចំនួន១១៩នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូស្ទីល (WT)ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៥ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឺកហាត់កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិរៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូស្ទីល (WT)។
ការប្រកួតជើងឯកថ្នាក់ជាតិ២០២០នេះមានកីឡាករ-កីឡាការិនីចំនួន៩០នាក់ក្នុងនោះកីឡាការិនីចំនួន៤១ ចំណែកប្រតិភូចំនួន២៩នាក់សរុបចំនួន១១៩នាក់មកពីក្លិបចំនួន២៩ដោយមានវិញ្ញាសាប្រកួតចំនួន១៧នោះបែងចែកចេញជា២ផ្នែកធំៗគឺវិញ្ញាសាមេគុន និងវិញ្ញាសាប្រយុទ្ធ។ ចំពោះវិញ្ញាសាមេគុនមានវិញ្ញាសាចាប់ពីអាយុ១៤ដល់២៨ឆ្នាំរួមមាន៖មេគុនឯកត្តជនបុរស(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាមេគុនមានវិញ្ញាសាចាប់ពីអាយុ១៤ដល់២៨ឆ្នាំរួមមាន៖មេគុនឯកត្តជននារី(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាមេគុនមានវិញ្ញាសាចាប់ពីអាយុ១៤ដល់២៨ឆ្នាំរួមមាន៖មេគុនគូ បុរស និងនារី(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) មេគុនទី៦ (Yook Jang )ដល់មេគុនទី១២ (Pyongwon) មេគុនក្នុងម្នាក់អាចប្រកួតបាន២វិញ្ញាសា។
ចំណែកវិញ្ញាសាប្រយុទ្ធមាន១២ចែកចេញ២ផ្នែក គឺផ្នែកបុរសមាន៨វិញ្ញាសា រួមមានវិញ្ញាសាប្រយុទ្ធទម្ងន់៤៨គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥១គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥៤គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥៨គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាប្រយុទ្ធទម្ងន់៦៣គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង)។
រីឯវិញ្ញាសាប្រយុទ្ធទម្ងន់៦៨គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៧៥គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាប្រយុទ្ធទម្ងន់៨៧គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង)។ ដោយឡែកវិញ្ញាសានារី៤ដូចជា វិញ្ញាសាប្រយុទ្ធទម្ងន់៤៦គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៤៩គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥៣គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាប្រយុទ្ធទម្ងន់៥៧គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង)៕

អត្ថបទដែលជាប់ទាក់ទង