ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ជនបង្ក​ដែល​បើក​រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់​បញ្ជូន​ទៅ​តុលាការ​នៅ​សៀ​ល​ថ្ងៃនេះ

86

​ភ្នំពេញ​៖​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​
​ជនបង្ក​ដែល​បើក​រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់ ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​នៅវេលា​ម៉ោង ១៣​និង​៣០​នាទី​រសៀល​ថ្ងៃនេះ ។​

​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ នៅ​ចំណុច ផ្លូវ​១៧៣ ប្រសព្វ​ផ្លូវ​៣២៨ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​ម៉ាក Lexus NX 200T ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2BH-8494 ជាមួយ​ម៉ូតូ​ម៉ាក Honda C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1AI-3848 ។

​រថយន្ត Lexus 200T បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​១៧៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដល់​កន្លែង​កើត​បាន​បុក​ម៉ូតូ​ពីក្រោយ រួច​បើក​ថយ​កិន​បន្ថែមទៀត បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ និង អ្នករួមដំណើរ​ម៉ូតូ របួសធ្ងន់ ។

​អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ យ៉ាន់​ណា លី​ណា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពេទ្យធ្មេញ (​ឃាត់ខ្លួន​បណ្តោះអាសន្ន ) ស្នាក់​នៅផ្ទះ​លេខ​៥​អឹម ក្រុមទី​៤ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ទី​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ភាគី​ម៉ូតូ​ជា​ជនរងគ្រោះ​បើកបរ​ដោយ​ឈ្មោះ ខុន តុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្លូវ​បេតុង ភូមិ​០១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ (​ស្លាប់​) និង​អ្នករួមដំណើរ​ឈ្មោះ ពៅ ម៉ត់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់នៅ​ភូមិ​ស្រះកែវ សង្កាត់​ក្រាំងស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ( របួសធ្ងន់ ) ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

អត្ថបទដែលជាប់ទាក់ទង