ឃាត់ខ្លួនក្រុមបង្ហោះម៉ូតូផ្តាច់ព្រលឹងបានហើយ
ភ្នំពេញ៖ទីបំផុតវៃខ្នោះបានសម្រេចហេីយ! កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់បានហេីយក្រុមក្មេងទំនើងពីរនាក់ដែលបង្ហោះម៉ូតូយ៉ាងសង្ហា នៅទឹកដីពោធិ៍សែនជ័យ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា
បន្ទាប់ពីបានឃើញករណីក្មេងស្ទាវបង្ហោះម៉ូតូតាមពីសាធារណៈត្រូវបានគេបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានដាក់បទបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងឈានដល់ចាប់ខ្លួនក្រុមក្មេងស្ទាវខាងលើ ដែលបានបង្ហោះម៉ូតូតាមផ្លូវសាធារណ:ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។
១.ឈ្មេាះ អ៊ុង ពេជ្រ ហៅណាក់ ភេទប្រុស ជាអ្នកបេីកម៉ូតូ
២.ឈ្មេាះ ប៉ិច បញ្ញចំរ៉ុង ភេទប្រុស ជាអ្នកជិះអង្គុយពីក្រោយ ស្ពាយកាបូបដឹកទំនិញអនឡាញ។
បច្ចុប្បន្ន ក្មេងឈាមក្តៅទាំងពីរនាក់ខាងលើ ស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំ៕