ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហង់ជួន ណារ៉ុន បន្តតំណែង ជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT អាណត្តិទី៦

130

ភ្នំពេញ៖លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបន្តតំណែងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo)អាណត្តិទី៦ (២០២០-២០២៤) ខណៈលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិសម្រេចបោះឆ្នោតគាំទ្រនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ហង់ជួន ណារ៉ុនបានមានប្រសាសន៍ថា ក្នុងអាណត្តិទី៦ (២០២០-២០២៤)ប្រសិនបើមានបញ្ហាការខ្វះចន្លោះ ឬមួយខ្វែងគំនិតយោបល់សុំទុកមួយដុំសិន អ្វីៗត្រូវផ្តោតទៅលើការរួបរួម សាមគ្គីភាពហ្វឹកហាត់ដើម្បីទទួលជោគជ័យលើកឆាកអន្តរជាតិ។ ម្យ៉ាងទៀតលោកសុំឲ្យសមាជិកប្រតិបត្តិថ្មីថ្មីរៀបចំផែនការសកម្មភាពហាត់ហ្វឹកហ្វឺន ជាមួយលោកស្រីលោកស្រី គឹម សេដ្ឋានី និងអគ្គលេខាធិការថ្មីលោកបណ្ឌិត ជ្រិន សុធា និងលោក ឆយ យ៉ុងសុកដែលជាគ្រូធំ។
លោកប្រធានបានបន្តថាការរៀបចំផែនការសកម្មភាពហាត់ហ្វឹកហ្វឺនជាពិសេសហាត់ហ្វឹកហ្វឺននៅក្រៅប្រទេសអាចយើងអំពាវនាវគាំទ្របន្ថែមទៀតដល់កីឡាករ-កីឡាការិនីរបស់យើងរហូតដល់ឆ្នាំ២០២៣ដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
ចំណែកសមាសភាព គណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦ (២០២០-២០២៤)១៣រូប៖លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធាន លោកស្រី គឹម សេដ្ឋានី លោក ម៉ៅ ស្រេង អនុប្រធាន លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ លោក គង់ សក្ខិដា អគ្គលេខាធិការរង លោក ជាតិ ខេមរា អគ្គហេរញ្ញឹក លោក ឃឹម សត្ថា កញ្ញា ច័ន្ទ មិថុនា កញ្ញា ស៊ន សៀវម៉ី លោក សូរ ណារ៉ូ លោក ម៉ៅ សុផល លោក ហ៊ុន សត្យា និងលោក លី ស៊ុនរដ្ឋាជាមាជិកប្រតិបត្តធម្មតា។
រីឯសមាសភាពបរិបាល និងសមាជិកកិត្តិយសសម្រាប់អាណត្តិទី៦ (២០២០-២០២៤)រួមមាន៖អ្នកឧកញ៉ា លាង ឃុន អគ្គនាយក្រុមហ៊ុន ជីប ម៉ុង តែងតាំងជាបរិបាលនៃខេមរសហព័ន្ធតេក្វាន់ដូ WT លោកបណ្ឌិត ឡាច សំរោង ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងលោក ហែម សំណាង ជាសមាជិកកិត្តិយស ៕

អត្ថបទដែលជាប់ទាក់ទង