ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ ភូមិ​អូរឫស្សី សង្កាត់​សំរោង ក្រុង​សំរោង បង្កើន​ការប្រុងប្រយ័ត្ន ខណៈពេល​ទឹក​កំពុង​ហក់​ឡើង​ខ្លាំង​ជា​គំហុក​

57

 

​ខេត្តឧត្ដរមានជ័យ​៖ ក្រោម​ការដឹកនាំ​ដោយផ្ទាល់​របស់ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចុះ​អន្តរាគមន៍​ចាប់តាំងពី​ម៉ោង ២​យប់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ម៉ោង​នេះ និង​បាន​ដឹកនាំ​កងកម្លាំង​អន្តរាគមន៍ ដែលមាន​កម្លាំង​ស្នងការ​នគរបាល​ខេត្ត អធិការនគរបាល​ក្រុង កងរាជអាវុធហត្ថ​ខេត្ត កងរាជអាវុធហត្ថ​ក្រុង តំបន់​ប្រតិបត្តិការ​ផ្នែក​សឹក​រង​ខេត្ត អាជ្ញាធរ​ក្រុង សង្កាត់ ភូមិ ដើម្បី​យក​កា​រ៉ុង​ដី​ទប់​ទីតាំង​ទំនប់​បញ្ចៀស​ការបាក់​ទំនប់ ដែល​នឹង​បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។​

​តាមរយៈ​លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា ការ​ហក់​ឡើង​គំហុក​នេះ ធ្វើឱ្យ​ទំនប់ទឹក​ត្រពាំងវែង​ពុំ​អាច​ទប់ទល់​បាន​នឹង​ធំ​ហំ​ធា​ទឹក​យ៉ាង​លើសលប់​បែបនេះ​នោះទេ បើទោះបីជា​គ្រប់​ទ្វារ​ទឹកបាន​បើក​ក្នុង​កម្រិត​អតិបរមា​ក៏ដោយ​។ ជា​ដំណោះស្រាយ ក្នុងការ​ទប់ទល់​ជាមួយ​ស្ថាន​ការ​នេះ ខាង​ជំនាញ​មានតែ​សម្រេចចិត្ត ជីក​កាយ​កាត់ផ្តាច់​ផ្នែក​មួយ​នៃ​ទំនប់ ដើម្បី​រំដោះ​ធា​ទឹក​ចេញ ហើយ​ផលប៉ះពាល់​នឹង​ធ្លាក់​ទៅ​ផ្នែក​ខាងក្រោម​ដែលមាន​ភូមិ​អូរ​ឬ​ស្សី ភូមិ​អូរ​កន្សែង ភូមិ​គោក​ច្រេស នឹង​ទទួលរង​ការប៉ះពាល់​ខ្លាំងជាងគេ ហើយ​បណ្តា​ភូមិ​មួយចំនួន​នៃ​សង្កាត់​កូន​គ្រៀល និង​សំរោង រង​ផលប៉ះពាល់​ដោយ​ផ្នែក​។​

​អាជ្ញា​ធរមាន​សមត្ថកិច្ច សូម​ជម្រាប​ជូនដំណឹង​នេះ ដល់​ប្រជាពលរដ្ឋ ដើម្បី​ប្រុងប្រយ័ត្ន និង​រៀបចំ​ទុកដាក់​សម្ភារ ទ្រព្យសម្បត្តិ សត្វពាហនៈ ត្រូវ​ចល័ត​រក​ទីទួល​មាន​សុវត្ថិភាព ម្យ៉ាងវិញទៀត សូម​បង្ការ​កុមារ​តូច​នៅពេល​មាន​ទឹកជំនន់​មកដល់​៕​


អត្ថបទដែលជាប់ទាក់ទង