ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីចេញជូនដំណឹងអោយម្ចាស់ការណូត កប៉ាល់ដឹកអ្នកដំណើរភ្ញៀវទេសចរណ៍ ដឹកទំនិញ និងម្ចាស់កំពង់ដរទាំអស់ បន្ថយល្បឿងនិងគិតផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមដងទន្លេជាធំ

79

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយអោយម្ចាស់ការណូត អូប័រនិងកប៉ាល់ដឹកអ្នកដំណើរភ្ញៀវទេសចរណ៍ ដឹកទំនិញ និងម្ចាស់កំពង់ដរទាំអស់ បន្ថយល្បឿងជលយាន ជលយានយន្តរបស់ខ្លួន ធ្វើយ៉ាងណាក៏អោយប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមដងទន្លេ។

ក្នុងសេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញនេះ បានដាក់ចេញជាវិធានការចំនួន៥ចំណុច ដើម្បីអនុវត្តក្នុងកាត់បន្ថយនូវផលប៉ះពាល់និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ធានាបាននូវសុខុមាលភាព និងសុវត្ថិភាពចរាចណ៍ផ្លូវទឹកនារដូវទឹកឡើងនេះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ បានឱ្យដឹងថា ដើម្បីធានានូវសុខុមាលភាព សេចក្តីថ្លៃថ្នូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក ការពារការខូចខាតផលដំណាំ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងការបាក់ច្រាំងទន្លេនារដូវទឹកឡើងនេះ ស្នើម្ចាស់ជលយានជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ផែដទទឹងទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម៖

ទី១ ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ ត្រូវមានពោងក្បូន ពោងកង អាវពោងប្រដាប់ពន្លត់អគ្គីភ័យ នៅលើគ្រប់មធ្យោបាយ។

ទី២ ពេលធ្វើចរាចរណ៍ចេញ ឬចូលក្នុងដែនទឹករាជធានីភ្នំពេញ ត្រូវបន្ថយល្បឿននៅត្រឹម២០គ.ម ក្នុងមួយម៉ោង និងហាមបើកបរក្បែរច្រាំងទន្លេ ដែលជាហេតុបណ្តាលឱ្យបាក់ច្រាំងទន្លេ ប៉ះពាល់ដល់ផលដំណាំ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ។

 ទី៣ មិនត្រូវផ្ទុកអ្នកដំណើរ ភ្ញៀវទេសចរណ៍ ឬទំនិញលើសចំណុះផ្ទុក។

ទី៤ ការបើកបរនាពេលយប់ ត្រូវមានភ្លើងបំភ្លឺឱ្យបានត្រឹមត្រូវ។

ទី៥ ត្រូវរៀបចំផ្លូវឡើងចុះកំពង់ដចម្លងឱ្យបានល្អស្អាត មិនរអិល ឬផុងស្រុត។

រដ្ឋបាលរាជធានីភ្នំពេញ មានជំនឿយ៉ាងមុតមាំថា ម្ចាស់ជលយានជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ផែដទទឹងទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះអោយមានប្រសិទ្ធភាពខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង