ឪពុកចុង រំលោភកូនស្រីប្តីដើម មានផ្ទៃពោះ៤ខែ ត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់បន្ទប់ឃុំឃាំង ហើយជនសង្ស័យចងកសម្លាប់ខ្លួន នៅបន្ទប់ទឹក
សៀមរាប ៖ នគរបាលឃាត់ខ្លួនបុរសម្នាក់ជាឪពុកចុង ក្នុងករណីរំលោភកូនស្រីប្តីដើម រហូតមានផ្ទៃពោះ៤ខែ។ បន្ទាប់ពីសាកសួរចម្លើយរួចរាល់ សមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យរូបចូលក្នុងបន្ទប់ឃុំឃាំង ហើយជនសង្ស័យម្នាក់បាន យកកន្សែងពោះគោ ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកនៃស្នងការខេត្តសៀមរាប។
ហេតុការណ៍ចងកសម្លាប់ខ្លួននៅវេលាទៀបភ្លឺថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅក្នុងបន្ទប់ទឹកការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការខេត្តសៀមរាប។
ជនសង្ស័យ ឈ្មោះស័ក្ត សំអូន អាយុ៦២ឆ្នាំ រស់នៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅផ្ទះជនរងគ្រោះ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈលើកូនស្រីប្តីដើម ឈ្មោះក ល.ហ អាយុ ១៤ ឆ្នាំ បានសម្រេចជាច្រើនលើក និងគំរាមថាបើបែកការណ៍ នឹងសម្លាប់ចោលទាំងម៉ែ ទាំងកូន រួចហើយគាត់រត់ចូលឡានដោយខ្លួនឯង។
នគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីការសាកសួររួច ក៏សុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យ ដោយនៅក្នុងបន្ទប់ធ្វើការដោយសមត្ថកិច្ចបានប្រមូលសម្ភារផ្សេងៗចេញអស់ ប៉ុន្តែជនសង្ស័យបានយកកន្សែងពោះគោរបស់គាត់ ចូលក្នុងបន្ទប់ទឹកចងកដោយខ្លួនឯង៕ដោយ៖បញ្ញាស័ក្តិ