ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នក​ដែល​គ្មាន​ការងារ​ធ្វើ​នៅក្នុង​ស្រុក អាច​រកប្រាក់​ចំណូល​បានមកពី​របរ​ចិញ្ចឹម​កង្កែប​

71

 

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែតុលា ឆ្នាំ​២០២០ លោកជំទាវ ខា​មិន ម៉ូ​រ៉េ​ណូ ឯកអគ្គ​រដ្ឋ ទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា និង ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោកស្រី Ophélie Bourhis នាយិកា​ប្រចាំ​ប្រទេស​នៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បានធ្វើ ទស្សនកិច្ច​ចុះទៅ​មើល​សកម្មភាព​នៃ​ការអនុវត្ត​កម្មវិធី​ដែល ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ដោយ​សហភាព​អឺរ៉ុប ដែលមាន​ឈ្មោៈ​ថា CAPFISH នៅ​ខេត្ដ សៀមរាប ។​

ដំណើរ​ទស្សនកិច្ច​នេះ រួមមាន​ការ ធ្វើ​ទស្សនកិច្ច​ទៅ​កន្លែង ភ្ញាស់​កង្កែប​របស់លោក គង់ គឹម​ចាវ ដែល ស្ថិតនៅ​ឃុំ ក​ន្ទ្រៀ​ង ស្រុក​ប្រាសាទ បាគង ខេត្តសៀមរាប​។​

លោក គង់ គឹម​ចាវ គឺជា​កសិករ​ដំបូង ដែល​បាន​អនុវត្ត ការ​បង្កាត់​ពូជ​ត្រី ដែល​បាន​ចាប់​ដៃគូ​ជាមួយ​កម្មវិធី CAPFISH ដើម្បី​ជួយ​ជម្រុញ ខាង​វិស័យ​ផលិតកម្ម​វារីវប្បកម្ម និង​គាំទ្រ​ដល់​ការស្តារ​សេដ្ឋកិច្ច ឡើងវិញ នៅ ក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយ សារ​វិបត្តិ Covid-19 ។

​តាមរយៈ​ការ គាំទ្រ​ពី​កម្មវិធី CAPFISH លោក គង់ គឹម​ចាវ នឹង​ធ្វើការ​ផ្តល់នូវ​ពូជ​កង្កែប ហើយ​និង​ចែករំលែក​ព័ត៌មាន បទពិសោធន៍ និង ផ្តល់​ដំបូន្មាន​បច្ចេកទេស ដល់​កសិករ និង​អ្នក​ដែល​គ្មាន ការងារ​ធ្វើ​នៅក្នុង​ស្រុក​របស់គាត់ ដើម្បីឱ្យ ពួកគាត់​អាច​រកប្រាក់​ចំណូល​បានមកពី​របរ​ចិញ្ចឹម​កង្កែប​នេះ​។​

​ជា​ផ្នែក​មួយ​នៃ​ការគាំទ្រ ដើម្បី​ធានា​សុវត្ថិភាព​ជីវភាព​រស់នៅ​និង ជំរុញ​ការ ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្នុង​បរិបទ​វិបត្តិ Covid-19 សហភាព​អឺរ៉ុប និង ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង បានផ្តល់​ជា​ថវិកា​និង​ជំនួយ​ផ្សេងទៀត​ដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​អភិវឌ្ឍ​ភាពជា​ដៃគូ​ស្រដៀង គ្នា​នេះ ជាមួយ​ដៃគូ​ដែលជា​អ្នក​ភ្ញាស់​កូន​ត្រី និង​កង្កែប​ចំនួន ៤៥ ទៅ ៦០​កន្លែង ស្ថិតនៅក្នុង​ខេត្ត​ចំនួន ១០ ក្នុងប្រទេស​កម្ពុជា​។ នៅក្នុង​រយៈពេល ១២ ខែ​បន្ទាប់ យើង​នឹង​កំណត់​ក្រុម​គោលដៅ​អ្នក​ផលិត​ឲ្យ​បាន​ចំនួន ២០០០ នាក់ ដែល ក្រុម​នេះ​នឹង​បង្កើន​ទិន្នផល​ផលិត​ត្រី​និង​កង្កែប​បន្ថែមចំនួន ១.០០០ តោន ទៀត​។​

​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប ដល់​កម្មវិធី​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន នៃ​វិស័យ​ជលផល (CAPFISH) របស់​កម្ពុជា ដែល​នេះ​ជា​ជំនួយ​ហិរញ្ញវត្ថុ​ទ្វេភាគី​ធំ​ជាង គេ​របស់​សហភាព​អឺរ៉ុប​ផ្ដល់​ដល់​វិស័យ​ជលផល​នៅលើ​ពិភពលោក​ដែលមាន កញ្ចប់​ថវិកា​សរុប ១១៣ លាន​អឺរ៉ូ កម្មវិធី​នេះ​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ ២០១៨ ដល់ ឆ្នាំ​២០២៤ ។ កម្មវិធី​នេះ​មាន​សមាសធាតុ​ពីរ​យ៉ាងសំខាន់​ដើម្បី​គាំទ្រ​ដល់​ការ អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​និង​ការគ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​នៃ​ធនធាន​ដែលមាន​ក្នុង​ទឹកសាប​និង​ទឹកសមុទ្រ​។​

អត្ថបទដែលជាប់ទាក់ទង