លទ្ធផល ១៥០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបានចេញសេចក្តីប្រកាសព័ត៌មានរបស់ ស្តីពីលទ្ធផល ១៥០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូង និនិងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយបានដោះស្រាយសំណុំរឿង ព្រហ្មទណ្ឌចាស់ដែលកកស្ទះនៅដំណាក់កាលអយ្យការ , ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ មានចំនួនសរុប ៦៣៨សំណុំរឿង ស្មើនឹង ១០០% នៃសំណុំរឿងព្រហ្មទណ្ឌកកស្ទះ។
បើតាមសេចក្តីប្រកាសព័ត៌មាន៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ. ក.ស) បានបើកកិច្ចប្រជុំបូកសរុប លទ្ធផលរយៈពេល ១៥០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ដែលបានប្រកាសចាប់ផ្តើមអនុវត្តយុទ្ធនាការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.យ.ក.ស និងមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌ ប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងទូទាំងប្រទេស ។
ជាលទ្ធផល សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានដោះស្រាយសំណុំរឿង ព្រហ្មទណ្ឌចាស់ដែលកកស្ទះនៅដំណាក់កាលអយ្យការ , ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ មានចំនួនសរុប ៦៣៨សំណុំរឿង ស្មើនឹង ១០០% នៃសំណុំរឿងព្រហ្មទណ្ឌកកស្ទះ (សំណុំរឿងដែលត្រូវ បានជំនុំជម្រះរួច មានចំនួន ១៦៦សំណុំរឿង ស្មើនឹង ១០០% នៃសំណុំរឿងទាំងអស់ក្នុងដំណាក់កាលជំនុំជម្រះ) ។
បន្ថែមពីនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ក៏បានដោះស្រាយសំណុំរឿង ព្រហ្មទណ្ឌថ្មី មានចំនួនសរុប ៧៣៤សំណុំរឿង ស្មើនឹង ៧៨% នៃសំណុំរឿងព្រហ្មទណ្ឌថ្មី (សំណុំរឿង ព្រហ្មទណ្ឌថ្មី ដែលត្រូវបានជំនុំជម្រះរួច មានចំនួន ៣១០សំណុំរឿង ស្មើនឹង ៧៣% នៃសំណុំរឿងថ្មីទាំងអស់ ក្នុងដំណាក់ការជំនុំជម្រះ) ។
ជាមួយនឹងលទ្ធផលខាងលើនេះ គ.យ. ក.ស ក៏បានប្រកាសអំពីជោគជ័យនៃ ការអនុវត្តយុទ្ធនា រដល់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ផងដែរ ។ទន្ទឹមនឹងនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះ ក្រសួងយុត្តិធម៌ ដែលបានរៀបចំឯកសារជំនួយស្មារតីស្ដីពីយុទ្ធនាការ, សេចក្តីណែនាំ ស្តីពីគោលការណ៍ដែលត្រូវអនុវត្តក្នុងយុទ្ធនាការ និងបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការ ក.ស) និងក្រុមការងារទី២ នៃ គ.យ. .យ. កកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ. ក.ស ដែលបានចង្អុលបង្ហាញ លើកទឹកចិត្ត ជួយជ្រោមជ្រែង និងដោះស្រាយនូវបញ្ហាប្រឈមនានា ហើយក៏សូមថ្លែង អំណរគុណដល់ គណៈបញ្ជាការឯកភាពខេត្ត ចៅក្រមអសនៈ ចៅក្រមអយ្យការ ក្រឡាបញ្ជី មន្ត្រីលេខាធិការដ្ឋាន រដ្ឋបាល មន្ត្រីនគរបាលយុត្តិធម៌ មន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងបណ្ដាស្ថាប័ន និងអង្គភាពពាក់ព័ន្ធផ្សេង ទៀត ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការជំរុញការអនុវត្ត យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បី ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងវិស័យយុត្តិធម៌ ក៏ដូចជាកិត្តិយសនៃស្ថាប័ន និងអង្គតុលាការទាំងមូលផង ដែរ ។ បន្ថែមពីនេះទៀត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សូមប្តេជ្ញាចិត្តអនុវត្តតួនាទី ភារកិច្ច ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានជោគជ័យលើការងារថ្មីបន្ថែមទៀត ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការគឺ “លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ” ៕ដោយ៖បញ្ញាស័ក្តិ