ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េនិងកម្ពុជាចង់ប្រែក្លាយវិបត្តិពិភពលោក កូវីដ-១៩ ទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ

74

កូរ៉េ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងជើងនិងលោកនាយករដ្ឋមន្ត្រីកូរ៉េ ចង់ប្រែក្លាយវិបត្តិពិភពលោកកូវីដ១៩ ទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ។

   ការបង្ហាញពីបំណងបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខណៈដែលលោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាបានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយលោកនាយករដ្ឋមន្ត្រីកូរ៉េ Chung Sye-kyun

   មន្ត្រីទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានអោយដឹងថា ក្នុងជំនួបនោះបានផ្ដោតសំខាន់ទៅលើការលើកកំពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនៃជំងឺរាតត្បាតកូវីត១៩។

    បន្ថែមពីនេះកិច្ចការងារសហប្រតិបត្តិការលើវិស័យកសិកម្មក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីជំរុញឲ្យមានកិច្ចសហការគ្នាល្អរវាង NongHyup (NH) និងភាគីកម្ពុជា ដើម្បីប្រែក្លាយវិបត្តិពិភពលោកកូវីដ១៩នេះទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ។

   លោកនាយករដ្ឋមន្ត្រីមានកិត្តិយសដោយបានទទួលអាហារថ្ងៃត្រង់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីដើមខែកុម្ភៈកន្លងមកនេះ ដោយសម្ដេចតេជោគឺជាភ្ញៀវបរទេសទី១ ពេលដែលគាត់ទើបទទួលតំណែងជានាយករដ្ឋមន្ត្រី។

  លោកនាយករដ្ឋមន្ត្រីមានអនុស្សាវរីយ៍ល្អជាមួយប្រទេសកម្ពុជា ដែលកាលពីឆ្នាំ ២០១៣ លោកបានចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនាពេលនោះ ហើយបានកោតសរសើរដល់ការអនុវត្តនូវដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជាជាទៀតទាត់៕

 

អត្ថបទដែលជាប់ទាក់ទង