ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តបន្ទាយមានជ័យ គោលដៅ​ទី​ពីរ ចំនួន​៥០០០​គ្រួសារ​

49

 

​បន្ទាយមានជ័យ បន្ទាប់​ពីស​ណេះ​សំ​ណា​ល និង​ចែក​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទី​តាំងទី​១ និង​អញ្ជើញ​ចុះសួរសុខទុក្ខ​ដល់ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លិចលង់​រួចហើយនោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​អញ្ជើញ​បន្តដំណើរ​មក​សួរសុខទុក្ខ និង​ចែក​អំណោយ​នៅ​ទី​តាំងទី​២ ជា​បន្តទៀត​ដែល​ស្ថិតនៅ ចំនុច​ផ្សារ​ធំថ្មី បូរី​ជ័យ II ចំការ​តា​ដោក ភូមិ​ចំការ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​នូវ​ក្តី​រីករាយ​ដែល​បាន​អញ្ជើញ​មក​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​នាពេលនេះ​។ សម្តេច​តេ​ជោ​ក៏បាន​ពាំ​នាំនូវ​ព្រះរាជសារ​ផ្តាំ​សាកសួរ​សុខទុក្ខ​ពី​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោត​ទឹកជំនន់​នេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​សូម​ចូលរួម​នូវ​មរណទុក្ខ​ចំពោះ​គ្រួសារ​ដែល​បាន​បាត់​បង់ជីវិត​ក្នុងពេល​មាន​គ្រោះទឹកជំនន់​នេះ​ផងដែរ​។ សម្តេច​បន្តថា ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់​ជាងគេ និង​យូរ​ជាងគេ ដែល​ចាំបាច់​ត្រូវ​ផ្តល់​អទិភាព​សង្គ្រោះ​ផង និង​ស្តារឡើងវិញ​ក្រោយ​ទឹកជំនន់​ផង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​បណ្តា​សប្បុរសជន ដែល​ជួយផ្តល់​ជា​ថវិកា​ក្តី​ជា​សម្ភារៈ​ស្បៀងអាហារ​ក្តី តាមរយះ​រាជរដ្ឋាភិបាល ឬ​កាកបាទក្រហម ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការចុះ​ចែក​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។​
​សម្តេច​តេ​ជោ​ក៏បាន​កោតសរសើរ​ចំពោះ​ស្ថាប​ន័​ថ្នាក់ជាតិ​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ​ក្រុមយុវជន​ទាំងអស់​ដែល​បាន​ចូលរួម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​រងគ្រោះ​ដែល​នេះ ដែល​បានបង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ​និង​ទូលំទូលាយ​នៃ​ជាតិ​យើង​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា អ្វីដែល​សំខាន់​គឺ​ការជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​កន្លែង​រងគ្រោះ​អោយបាន​ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់​ដល់​អាយុជីវិត​។

​នៅថ្ងៃនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា បន្ទាប់ពី​ចែក​អំណោយ​នៅ​ថ្ងៃស្អែក​រួច សម្ដេច​នឹង​អញ្ជើញ​ទៅកាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ ហើយ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ សម្ដេច​នឹង​អញ្ជើញ​ត្រឡប់​ទៅកាន់​ខេត្តបន្ទាយមានជ័យ​សារជាថ្មី​ទៀត ដើម្បី​ពិនិត្យមើល សួរសុខទុក្ខ និង​ផ្ដល់​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ជា​បន្តទៀត​។​
​ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យអាជ្ញាធរ​ក៏ ដូចជា​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​អនុវត្ត​ចំពោះ​វិធានការ​សំខាន់ ៣​ក្នុងអំឡុង​ពេលនេះ ទី​១)​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ ទី​២)​ជម្នះ​ការ​លំ​ការ​ជាមួយគ្នា​ក្នុងការ​គ្រប់គ្រង​ទឹកជំនន់ និង​ទី​៣)​យើង​ត្រូវ​ខិត​ស្តារ​អភិវឌ្ឍន៍​ឡើងវិញ​ក្រោយពេល​ទឹកជំនន់​៕​

អត្ថបទដែលជាប់ទាក់ទង