ឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើអំពើហិង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងដុតផ្ទះចោល
ព្រះវិហារ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើហិង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងដុតផ្ទះចោល ស្រុករវៀង ខេត្តព្រះវិហារ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃពុធ ទី ២១ ខែ តុលា ឆ្នាំ ២០២០ តាមពាក្យបណ្តឹងរបស់ឈ្មោះអៀវ ស៊ីជា ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរក្រុមប្រឹក្សាឃុំ ត្រូវជាឪពុកបង្កើត និងពាក្យបណ្តឹងឈ្មោះ ង៉ាន យាជា ភេទស្រីអាយុ២៣ឆ្នាំ មុរបរមេផ្ទះ ត្រូវជាប្រពន្ធ រស់នៅភូមិ ភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អៀវ សុខបាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងកាត់សក់ បានប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងដុតផ្ទះចោល កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០វេលាម៉ោង ៩និង៣០ នាទី ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។
ជនសង្ស័យរូបនោះ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕