ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ប្រមុខ​ការទូត រំលឹក​ជាថ្មី​ម្តងទៀត​អំពី​ការគាំទ្រ​យ៉ាង ពេញទំហឹង​របស់​កម្ពុ​ជា ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​អង្គការសហប្រជាជាតិ​

55

 

​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ (AUMM) តាម​ប្រព័ន្ធ​វីដេអូ​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីប្រកាស​ព័​ត៌​មា​នា លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អា​ស៊ន -​អង្គការសហប្រជាជាតិ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​។​

​នៅ​ថ្ងៃទី​២១ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន -​អង្គការសហប្រជាជាតិ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នេះ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រីការបរទេស​អាស៊ាន អគ្គលេខាធិការ​អាស៊ាន អគ្គលេខាធិការ​អង្គការ ។ សហប្រជាជាតិ និង​ប្រធាន​សម័យប្រជុំ​លើក​ទី​៧៥ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNCA) កិច្ចប្រជុំ បាន​ចែករំលែក​សារ​អបអរសាទរ​ចំពោះ​ខួប​៧៥​ឆ្នាំ នៃ​ការបង្កើត​អង្គការសហប្រជាជាតិ និង​បាន​កោតសរសើរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​អង្គការសហប្រជាជាតិ​សម្រេចបាន​ក្នុង រយៈពេល ៧​ទសវត្សរ៍​កន្លងមក ជាពិសេស ក្នុងការ​ថែរក្សា​សន្តិភាព និង​បន្ត​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ដោយ​ប្រឈម​ជាមួយនឹង​បញ្ហា​មិន​ធ្លាប់មាន​ពីមុន​ដែល​បណ្តាលមកពី​ការ​រាតត្បាត​ជាស​កល នៃ​ជំងឺ​កូ​វីដ​-១៩ កិច្ចប្រជុំ​បានទទួល​ស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​អាស៊ាន និង​អង្គការសហប្រជាជាតិ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​លើកស្ទួយ​ពហុភាគី​និយម និង​តំបន់​និយម ព្រមទាំង​បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​រិះរក​មធ្យោបាយ​រួមគ្នា​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​
-​សង្គម​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​នេះ​។​

​កិច្ចប្រជុំ​បានកត់សម្គាល់​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នៃ​ផែនការ​សកម្មភាព​អាស៊ាន – អង្គការសហប្រជាជាតិ (២០១៦-២០២០) និង​បានអនុម័ត​ផែនការ​សកម្មភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១ ២០២៥​។ កិច្ចប្រជុំ​នេះ បាន​អះអាង​ជាថ្មី​ម្តងទៀត​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​រវាង​អាស៊ាន​និង​អង្គការ សហប្រជាជាតិ ក្នុងការ​ធ្វើឱ្យ​សម្រេចបាន​នូវ​ចក្ខុវិស័យ​សហគម​ន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​របៀបវារៈ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ជាថ្មី​ម្តងទៀត​អំពី​ការគាំទ្រ​យ៉ាង ពេញទំហឹង​របស់​កម្ពុ​ជា ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​អង្គការសហប្រជាជាតិ​ក្នុង​ការដឹកនាំ​កិច្ចខិតខំ ប្រឹងប្រែង​រួម​ដើម្បី​លើកស្ទួយ​ពហុភាគី​និយម ឲ្យ​ក្លាយជា​សរសរ​ស្តម្ភ​សម្រាប់​សន្តិភាព សន្តិសុខ និង វិបុលភាព​។ ក្នុង​របៀបវារៈ​ស្តីពី​សន្តិភាព ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ​នូវ​ការគាំទ្រ យ៉ាង​មុតមាំ​របស់​អាស៊ាន​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​អគ្គលេខាធិការ ស្ដីពី​សកម្មភាព​សម្រាប់​ថែរក្សា​សន្តិភាព​(A4P) ។ ដើម្បី​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​សេចក្តីសម្រេច​លេខ ១៣២៥ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ស្តីពី​របៀបវារៈ​ស្ត្រី សន្តិភាព និង​សន្តិសុខ (WPS) ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ការរួមចំណែក​របស់​ក​ម្ពុ​ជា​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ​នេះ តាមរយៈ​ការបង្កើន​ការចូលរួម​របស់​ស្ត្រី​កម្ពុជា​ក្នុង​សកម្មភាព​មនុស្សធម៌ និង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​នៅតាម​តំបន់​មួយចំនួន​នៅលើ​ពី​ភព​លោក បើទោះបីជា​មានការ​គំរាមកំហែង​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ -១៩ ក្តី​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​សកម្មភាព​ដោះមីន​ដើម្បី​មនុស្សធម៌ ដែល​ឯកឧត្តម​ជឿជាក់ថា អាស៊ាន និង​អង្គការសហប្រជាជាតិ អាច​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត និង​បាន​លើកទឹកចិត្ត​ឱ្យ​អង្គការសហប្រជាជាតិ ពិចារណា​ផ្តល់​ការគាំទ្រ​ដល់​មជ្ឈមណ្ឌល​តំបន់ អាស៊ាន​សម្រាប់​សកម្មភាព​មីន​(ARMAC) ដើម្បី​ដោះស្រាយ​ក្នុង​ទិដ្ឋភាព​មនុស្សធម៌ ចំពោះ​បញ្ហា​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ដទៃទៀត នៅក្នុង​តំបន់​និង​លើ​ពិភពលោក ៕


អត្ថបទដែលជាប់ទាក់ទង