ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បន្ត​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​

133

 

​បន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​អញ្ជើញ​ជួប​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុងស្រុក​ថ្មពួក និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ប្រមាណ​១​ម៉ឺន​គ្រួសារ​ជា​បន្តទៀត បន្ទាប់ពី​ម្សិលមិញ​ផ្តល់ជូន​ប្រជា​ពល​ពលរដ្ឋ​១​ម៉ឺន​គ្រួសារ នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

​ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ក្នុងចំណោម​រាជធានី​-​ខេត្ត​ទាំង​១៩ ដែល​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​។ ខេត្តបន្ទាយមានជ័យ ក៏​ក្លាយជា​ខេត្ត​រង​ការលិចលង់​ធ្ងន់ធ្ងរ​ជាងគេ​មួយ​ផងដែរ​។ ក្រុង​-​ស្រុក​ចំនួន​៦ របស់​ខេត្ត​នេះ​បាន​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ​រួមមាន​៖ ក្រុង​សិរី​សោ​ភណ ក្រុង​ប៉ោយប៉ែត ស្រុក​មង្គលបុរី ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ​។​

​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យ​ស្លាប់​ពលរដ្ឋ ១៨​នាក់​, ធ្វើឱ្យប៉ះពាល់​ប្រជាពលរដ្ឋ ២២ ១៧៨​គ្រួសារ​, ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ៣ ៥៤៥​គ្រួសារ​, លិច​សន្ទូង ៤៩ ៣៤៣​ហិកតា​, លិច​ដំណាំ​ផ្សេងៗ ៩ ៦៤២​ហិកតា និង​ធ្វើឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន ទំនប់ទឹក និង​សាលារៀន​ជាដើម​៕​


អត្ថបទដែលជាប់ទាក់ទង