ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ ១៩រាជធានីខេត្ត ស្មើ ១១០ ក្រុងស្រុកខណ្ឌ ប្រជាជនស្លាប់ ៣៦នាក់
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសនៅព្រឹកថ្ងៃទី២២ ខែតុលានេះថា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ ១៩រាជធានីខេត្ត ស្មើ ១១០ ក្រុងស្រុកខណ្ឌ រួមមាន៖ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ។
របាយការណ៍ បង្ហាញថា ជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាជនប្រមាណ ១១៥ ៩៤៩ គ្រួសារ ស្មើប្រមាណ ៤៦៣ ៧៩៦ នាក់។ ប្រជាជនជម្លៀសប្រមាណ ១១ ៥២៩គ្រួសារ ស្មើប្រមាណ ៤៦ ១១៦នាក់។ ប្រជាជនស្លាប់ ៣៦នាក់ ( កើនបន្ទាយមានជ័យ ម្នាក់ និងកំពង់ធំ ម្នាក់ )។ រីឯផ្ទះប៉ះពាល់ប្រមាណ ១០៦ ៨៨៧ ខ្នង និងខូចខាត ៦៣ខ្នង។ សាលា រៀនលិចទឹកប្រមាណ ៧០៧ កន្លែង។ ស្រូវលិចទឹក ប្រមាណ ២៣២ ២៩៩ ហិកតា និងដំណាំរួមផ្សំលិចទឹក៨៣៧២៩ ហិកតា។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៤៦៥ គ.ម និងផ្លូវលំជនបទលិចទឹកប្រមាណ១ ៦៦៥គ.ម៕