ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ បញ្ជាឱ្យខណ្ឌទំាង១៤ បង្កើនការការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានម៉ឺង ម៉ាត់នៅថ្ងៃទី២៣ខែតុលាស្អែកនេះ

63

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបញ្ជាឱ្យខណ្ឌទំាង១៤បង្កើនការការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានម៉ឺង ម៉ាត់នៅថ្ងៃទី២៣ខែតុលាស្អែកនេះ ដើម្បីធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែតុលានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យកម្លំាងចម្រុះនិងអាជ្ញាធរមូលដ្ឋានខណ្ឌទំាង១៤ ដាក់កម្លំាងល្បាតប្រចាំការនៅទីតំាងសំខាន់ៗ ដើម្បីទប់ស្កាត់ការប្រមូលផ្តុំខុសច្បាប់គ្រប់រូបភាព ក្នុងគោលដៅថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
ការបង្កើនកិច្ចគាំពារសង្គមនេះបានធ្វើឡើង ដោយសារតែក្រុមឧទ្ទាមក្រៅច្បាប់និងអង្គការសង្គមស៊ីវិលមួយចំនួនបានត្រៀមផែនការប្រមូលផ្តុំកម្លំាងដោយខុសច្បាប់នៅថ្ងៃទី២៣ ខែតុលា ដែលជាខួប២៩ឆ្នាំនេះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសដើម្បីប្រឆំាងតវ៉ានៅគោលដៅមួយ ចំនួនក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមឃួងស្រេងបានបញ្ជាក់ថា ផែនការប្រមូលផ្តុំរបស់ក្រុមអមិត្តនេះ គឺជាសកម្មភាពផ្ទុយនឹង ច្បាប់ ដែលកម្លំាងសមត្ថកិច្ចមិនអាចមើលស្រាលបានឡើយ ពោលគឺត្រូវតែទប់ស្កាត់ឱខាងតែបាន ដើម្បីធានាសុវត្ថិភាពសង្គម នឹងមិនឱ្យក្រុមណាមួយមកបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋឡើយ។
កាលពីថ្ងៃទី២១ ខែតុលាម្សិលម៉ិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានព្រមានឱ្យប្រយ័ត្នខ្លួនចំពោះអ្នកដែលចង់មកធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំ កម្ពុជានៅថ្ងៃទី២៣ខែតុលានេះ ខណៈការប្រមូលផ្តុំធ្វើបាតុ កម្មនេះជាសកម្មភាពខុសច្បាប់។
សម្តេចតេជោបានបញ្ជាក់ថាខ្ញុំសូមផ្តាំអ្នកដែលចង់ធ្វើបាតុកម្មនៅមុខស្ថានទូតចិននៅទីក្រុងភ្នំពេញប្រយ័ត្នប្រយែងគេកំពុងទឹកលិចកុំមករញ៉េរញ៉ាយមុខសញ្ញាអ្នកឯងគេគ្រប់គ្រងបានហើយ៕

អត្ថបទដែលជាប់ទាក់ទង