ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នង និងរាលដា៣ខ្នងទៀតនៅសង្កាត់ស្វាយប៉ាក

178


ភ្នំពេញ៖ នៅម៉ោងជិត៩យប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងនិងរាលដាល៣ខ្នងនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងជាជំហានដំបូងថា ផ្ទះចំនួន០៣ខ្នង​ ត្រូវបានបំផ្លាញអស់ទាំងស្រុង និងផ្ទះចំនួន៣ខ្នងទៀត កំពុងឆេះរាលដាល​ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងធ្វើការអន្តរាគមន៍បាញ់ពន្លត់បន្តទៀត។
បើតាមសេចក្ដីរាយការណ៍ កម្លាំងសមត្ថកិច្ចកំពុងចេញជួយអន្ដរាគមន៍ដើម្បីបាញ់ពន្លត់។ យ៉ាងណាមិញ សម្រាប់មូលហេតុដែលនាំឲ្យមានករណីអគ្គិភ័យ គេមិនទាន់ច្បាស់នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង