ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពាក់កណ្ដាលឆ្នាំ២០២១ ទើបបញ្ចប់ការសាសង់ទាំងស្រុង

118

ភ្នំពេញ៖លោក វ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC )បានថ្លែងឲ្យដឹងថាកីឡដ្ឋានធំ នឹងប្រែប្រួលកាលបរិច្ឆេទនៃការបញ្ចប់សាង់សង់។

លោកបន្តថាក្រុមហ៊ុនសាងសង់បញ្ជាក់ឲ្យដឹងថាអ្វីៗនឹងបញ្ចប់ការសាងសង់នាខែ

ឧសភា ឆ្នាំ២០២១ ដោយសារតែក្រុមហ៊ុនសាងសង់ត្រូវការពេលវេលាបន្ថែម ក្នុងការបំពាក់កៅអី កញ្ចក់ការតុបតែងផ្សេងៗជាពិសេសគឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំ ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ដោយយើងសង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១នឹងបញ្ចប់ការ សង់សង់កីឡដ្ឋានធំទាំងស្រុង ហើយនៅឆ្នាំ២០២២ យើងត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិ លើកទី៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ភាគីចិនបានបញ្ជាក់ច្បាស់អំពីគុណនិងសក្តានុពលនៃបច្ចេកវិទ្យាចុងក្រោយសម្រាប់ការសាង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះដែលនេះជាគម្រោងដ៏ធំរបស់ភាគីចិនសម្រាប់ការងារក្រៅប្រទេសរបស់ខ្លួន។

លោកអគ្គលេខាធិការបញ្ជាក់ជូនទៀថា ចំណុចទី២ គឺផ្តោតលើការសាងសង់ភូមិកីឡា ដែលអាចផ្ទុកកីឡាករកីឡាការិនីច្រើនជាង៧ពាន់នាក់ដោយគ្រោងនឹងបញ្ចប់ការសាងសង់ឲ្យទាន់ពេលវេលាតាមការគ្រោងទុក ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក៏ដូចជាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ភូមិកីឡា គឺជាកន្លែងហូបចុកស្នាក់នៅរបស់អត្តពលិកដែលអាចកាត់បន្ថយការចំណាយលើការរៀបចំនេះបានច្រើន ដែលអត្តពលិក គ្រូបង្វិកអាចហូបចុក ស្នាក់នៅទីនេះជុំគ្នា ផ្តល់ភាពងាយស្រួល ក្នុងការប្រកួត ហើយមិនចំណាយលើ ការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនជាដើម។

លោកបន្ថែមថានៅចុងឆ្នាំ២០២០នេះហេដ្ឋារចនាសម្ព័ន្ធកីឡាទាំងអស់ត្រូវបានកំណត់នូវផែនការច្បាស់លាស់ថាតើប្រភេទកីឡាណាខ្លះត្រូវលេងនៅកន្លែងណាទីលានប្រកួតណាមានស្តង់ដាបច្ចេកទេសរួចហើយទីលានណាខ្លះទៀតមិនទាន់ឆ្លើយតបទៅនឹងស្តង់ដាបច្ចេកទេសស៊ីហ្គេម។ក្រោយពេលយើងរៀបចំនូវទីលានប្រកួតនេះរួចរាល់ហើយគឺយើងលែងខ្វល់ខ្វាយ ពីរឿងទីលានទៀត ហើយយើងនឹងងាកទៅពង្រឹងគុណភាណលើការរៀបចំព្រឹត្តិការណ៍ និងការអភិវឌ្ឍសមត្ថភាពកីឡាករកីឡាការិនីដោយធ្វើយ៉ាងណាឲ្យគ្រប់ទម្រង់ការងារមាន

គុណភាពល្អប្រសើរដើម្បីត្រៀមទទួលស្វាគមន៍ប្រតិភូអត្តពលិកមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ប្រកបដោយភាពកក់ក្តៅ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣៕

 

អត្ថបទដែលជាប់ទាក់ទង