ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​គៀត ច័ន្ទ​ថា​រិ​ទ្ធ ៖ ការប្រកួត​ជាការ​ស្វែងរក​អត្ត​ព​លិ​ក​ឆ្នើម ត្រៀម​ឈាន​ឆ្ពោះទៅ​SEA GAMES នៅ​វៀតណាម​

79

​ ​
​ភ្នំពេញ ៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤​គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ចូល​
​រួម​លេង​កីឡាវាយកូនឃ្លីលើតុ​នេះ ឲ្យ​កាន់​តែមាន​លក្ខណៈ​ផុលផុស នឹង​កាន់តែច្រើន​ថែមទៀត ដែលជា​ឱកាស​ដើម្បី បង្កើត​នូវ​បរិយាកាស ប្រកួតប្រជែង​កាន់តែ​ទូលំទូលាយ ដើម្បី​លើកកម្ពស់​សមត្ថភាព និង​បច្ចេកទេស​ក្នុងការ​ប្រកួត​កីឡាវាយកូនឃ្លីលើតុ​រប​ស់​យើង ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។

​ប្រធាន​បន្តថា គ្រប់ការ​ប្រកួត​គឺជា​ឱកាស​ដើម្បី​ឲ្យ​សហព័ន្ធ ស្វែង​រកបាន​កាន់តែច្រើន​នូវ​កីឡាករ​កីឡាការិនី ដែលមាន​សមត្ថភាព​ពិតប្រាកដ​។ កីឡាករ​-​កីឡាការិនី​ឆ្នើម ដែល​រកបាន​សហព័ន្ធ​នឹង​បណ្ដុះបណ្ដាល​ថែមទៀត ដើម្បី​ត្រៀម​ទៅ​ប្រកួត​SEA GAMES លើក​ទី​៣១
នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១​ខាងមុខនេះ ហើយក៏​ជាការ​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​
​ការប្រកួត​នេះ​ក៏​ផ្តល់ឱកាស ឲ្យ​កីឡាករ​-​កីឡាការិនី​របស់​យើង ដូចជា​គណៈកម្មការ​រ​បស់​យើង បាន​ដក​ពិសោធន៍ ទាំង​ការប្រកួត បច្ចេកទេស​ប្រកួត ក៏ដូចជា​ដក​ពិសោធន៍ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត ដើម្បី​តៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៅពេល​ខាងមុខនេះ​។​

​ប្រមុខ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​រូបនេះ​បន្ថែមទៀតថា ចាប់ពីពេលនេះ​ទៅ​សហព័ន្ធ​កាន់​តែមាន​ភាពរឹងមាំ​ដោយសារ​តែមាន​
​ការចូលរួម​ច្រើន​ពី​ផ្នែក​ឯកជន ដែល​ពួកគេ​បានផ្ដល់​ឲ្យ​សហព័ន្ធ​នូវ​សម្ភារៈ​ហ្វឹកហាត់ ប្រាក់រង្វាន់​បន្ថែម​សម្រាប់​ជ័យលាភី មិនតែប៉ុណ្ណោះ​ពួក​ផ្ដល់​លទ្ធភាព​ឲ្យ​សហព័ន្ធ រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាន​កាន់តែច្រើន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

អត្ថបទដែលជាប់ទាក់ទង