ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិក-សមាជិកាគណៈបក្សប្រជាជនខណ្ឌ ៧មករាប្តេជ្ញាចិត្តគាំទ្រ និងខិតខំបំពេញការងារជូនបក្សដែលដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន

131
ភ្នំពេញ៖ សមាជិក-សមាជិកាគណៈបក្សប្រជាជនខណ្ឌ
៧មករា បានធ្វើការប្តេជ្ញាចិត្តគាំទ្រ និងខិតខំបំពេញការងារជូនបក្សអោយកាន់តែល្អប្រសើរបន្ថែមទៀត ក្រោមការដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
   ការប្តេជ្ញាបែបនេះសមាជិក-សមាជិកាគណៈបក្សប្រជាជនខណ្ឌ៧មករាបានធ្វើឡើងក្នុងពិធីជួបជុំពិសាអាហារសាមគ្គី និងរាំលេងកំសាន្តជាមួយសមាជិក-សមាជិកាគណបក្ស ប្រមាណជាង ៨០០នាក់នៅភោជនីយដ្ឋានស៊ូស៊ូ ស៊ុគីស៊ុប  កាលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ ។
 មន្ត្រីគណៈបក្សប្រជាជនខណ្ឌ៧មករាបានអោយដឹងថា នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ នៅភោជនីយដ្ឋានស៊ូស៊ូ ស៊ុគីស៊ុប  លោក សោម សុវណ្ណ ប្រធានគណៈកម្មាធិការបក្សប្រជាជនខណ្ឌ៧មករា និងលោក លីម សុភា អភិបាលខណ្ឌ៧មករា បានប្រារព្ធធ្វើពិធីជួបជុំពិសាអាហារសាមគ្គី និងរាំលេងកំសាន្តជាមួយសមាជិក-សមាជិកាគណបក្ស ប្រមាណជាង ៨០០នាក់  ដែលមានវត្តមានចូលរួមពីគណៈដឹកនាំក្រុមការងារចុះជួយខណ្ឌ-សង្កាត់ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខណ្ឌ៧មករា ដើម្បីអបអរសាទរលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
  ក្នុងពិធីនោះផងដែរ សមាជិក-សមាជិកាគណៈបក្ស
ប្រជាជនខណ្ឌ៧មករាបានប្តេជ្ញាចិត្តគាំទ្រ និងខិតខំបំពេញការងារជូនគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
អត្ថបទដែលជាប់ទាក់ទង