ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ប្រគល់អំណោយសម្តេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតចំនួន៨០០០ដុល្លារជូនពលរដ្ឋ១គ្រួសារដែលត្រូវភ្លើងឆេះផ្ទះអស់នៅដងស្ទឹងព្រែកត្នោត

105

ភ្នំពេញ៖អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងនិងលោកស្រី នាព្រឹកថ្ងៃទី ២៨ខែតុលានេះបាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាចំនួន៨០០០ដុលា្លរប្រគល់ជូនដល់ជនរងគ្រោះដែលបានទទួលរងដោយភ្លើងឆេះផ្ទះអស់១ខ្នងក្នុងអំឡុងពេល ដែលទឹកកំពុងជន់លិចនារយៈពេល១០ថ្ងៃកន្លងមកនេះ

   អំណោយសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រគល់ជូនជនរងគ្រោះដោយអគ្គីភ័យតាមរយៈលោកឃួង ស្រេងនិងលោកស្រីនេះមានចំនួន៨ពាន់ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយរំលែកដល់ការលំបាកខ្វះខាត ដោយហេតុថាពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ហើយជាប់ទាំងបំណុលធនាគារថែមទៀត និងម្យ៉ាងទៀតដើម្បីអោយពួកគាត់មានលទ្ធភាពអាចសាងសង់ផ្ទះបានស្នាក់នៅឡើងវិញ។

   ប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះលំនៅដ្ឋានខាងលើនេះមាន ឈ្មោះព្រិល ស៊ីដេត អាយុ ៣៧ឆ្នាំត្រូវជាប្ដីនិងប្រពន្ធឈ្មោះ ផា សោភា អាយុ ៣៤ឆ្នាំពួកគាត់មានមុខរបរជាអ្នកលក់នំប៉័ងប៉ាតេ ស្នាក់

នៅភូមិវាលថ្លាន់សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ថែមពីលើនេះទៀត លោកឃួង ស្រេងនិងលោកស្រីនូវបានប្រគល់នូវថវិការបស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតនូវទឹកប្រាក់ចំនួន ៣លានរៀលថែមទៀតសម្រាប់ប្រជាពលរដ្ឋរងគ្រោះមួយរូបទៀត ឈ្មោះព្រិល សីហា ភេទប្រុសអាយុ២៨ឆ្នាំដែលត្រូវភ្លើងឆេះចិញ្ជាំងផ្ទះក្នុងហេតុការណ៍នេះផងដែរ។

   ប្រជាពលរដ្ឋទាំងពីរគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះ។ ជាក់ស្តែងសម្រាប់ក្រុមគ្រួសារពួកគាត់ពិតជាមិនអាចកាត់ថ្លៃបានឡើយនៅទឹកចិត្តមេត្តាធម៌របស់សម្ដេចទាំងពីរដែលបានជួយពួកគាត់នាគ្រាអាសន្ននេះ នូវទឹកប្រាក់ដ៏លើសលប់រហូតដល់ចំនួន ៨ពាន់ដុល្លារ។

  លោកឃួង ស្រេងនិងលោកស្រី ក្រោយពីប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះហើយលោកបានដឹកនាំអាជ្ញាធរក៏ដូចជាមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅក្នុងមូលដ្ឋានសង្កាត់គងនយ សង្កាត់ស្ពានថ្ម សង្កាត់រលួស ដើម្បីមើលពីស្ថានភាពជាក់ស្ដែងក្រោយពីទឹកបានស្រកអស់និងដើម្បីបន្តការលាងសំអានក៏ដូចជាស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតដោយទឹកជំនន់នាពេលកន្លងមកនេះ។

   គួរបញ្ជាក់ផងដែរថា កាលពីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នា២០២០ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោរាជធានីភ្នំពេញមានអគ្គីភ័យមួយបានឆាប់ឆេះឡើងបណ្តាលអោយផ្ទះប្រភេទសំណង់ថ្មក្រោមឈើលើ មានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រត្រូវបានអគ្គីភ័យឆាប់ឆេះទាំងស្រុង៕

 

អត្ថបទដែលជាប់ទាក់ទង