ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ACU ៖ មន្ត្រី​មួយចំនួន​បម្រើ ការងារ​នៅក្នុង​ការិយាល័យ​រៀបចំ​ដែនដី​ខេត្ត​កែប ចុះទៅ​វាស់វែង​ដី​ឲ្យ​តែ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​ឲ្យ​ប្រាក់ ហើយ​ប្រជាពលរដ្ឋ​ណា​មិនបាន​ឲ្យ​ប្រាក់ គឺ​មិន​ចុះទៅ​វាស់វែង​ឲ្យ​ទេ​

71

 

​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​២៨ ខែតុលា​ឆ្នាំ ២០២០ នេះ​ចេញ​របាយការណ៍​មួយ​ថា ខេត្ត​កែប​៖ មន្ដ្រី​សុរិយោដី​ខិតខំ​លុបបំបាត់​ពាក្យ​ចចាមអារ៉ាម​រាយការណ៍​មិនល្អ​មកលើ​ការផ្ដល់សេវា​របស់ខ្លួន​។ កន្លងមក​មាន​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​លើកឡើងថា មាន​មន្ត្រី​មួយចំនួន​បម្រើ ការងារ​នៅក្នុង​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ចុះទៅ​វាស់វែង​ដី​ឲ្យ​តែ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​ឲ្យ​ប្រាក់ ហើយ​ប្រជាពលរដ្ឋ​ណា​មិនបាន​ឲ្យ​ប្រាក់ គឺ​មិន​ចុះទៅ​វាស់វែង​ឲ្យ​ទេ រួច​បាន​ទុក​ឯកសារ​ពាក្យស្នើសុំ​ចោល​ទៀតផង​។​

​តប​តាម​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឯកឧត្តម ពៅ សុខា អភិបាលរង នៃ​គណៈ​អភិបាល ខេត្ត​កែប និង​លោក និម្មាបនិក​. សុទ្ធ ពុទ្ធិ​ម៉ា​នី​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កែប (​មន្ទីរ ដ​.​ន​.​ស​.​ស​.) បាន​កោះប្រជុំ​មន្ត្រី​សុរិយោដី​ទាំងអស់ អប់រំ និង​ពង្រឹង​ជំហរ​បម្រើ​ប្រជារាស្ត្រ​ឲ្យ​តាម ត្រឹមត្រូវ​តាម​គោលការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ទាវ លុយ​សេវា​ខុសច្បាប់ ព្រោះ​កន្លងមក​មាន​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​លើកឡើងថា “​មាន​មន្ត្រី​មួយចំនួន​បម្រើ ការងារ​នៅក្នុង​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ចុះទៅ​វាស់វែង​ដី​ឲ្យ​តែ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​ឲ្យ​ប្រាក់ ហើយ​ប្រជាពលរដ្ឋ​ណា​មិនបាន​ឲ្យ​ប្រាក់ គឺ​មិន​ចុះទៅ​វាស់វែង​ឲ្យ​ទេ រួច​បាន​ទុក​ឯកសារ​ពាក្យស្នើសុំ​ចោល​ទៀតផង​” ៕​

អត្ថបទដែលជាប់ទាក់ទង