គ្រោះថ្នាក់ផ្ទុះមីនតោន បានសម្លាប់ កសិករថៃចំនួន២នាក់
ព្រំដែន៖លោកហេង រតនាអគ្គនាយកស៊ីម៉ាក់បានសរសេរសារនៅលើផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃពុធនេះថា នៅល្ងាចថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ មានករណីផ្ទុះមីនតោន ត្រង់ចំណុចចន្លោះបង្គោលព្រំសីមាលេខ ៤២-៤៣ រវាងភូមិណងម៉ាក់ម៉ូន ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ និងខាងកម្ពុជាត្រង់ចំណុចភូមីព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ គ្រោះថ្នាក់បានសម្លាប់ កសិករថៃចំនួន២នាក់។ សូមចូលរួមសោកស្តាយនិងមរណទុក្ខជាមួយគ្រួសារសព។
រាជរដ្ឋាភិបាលនៃប្រទេសទាំង២ ចង់បានព្រំដែនមួយសន្តិភាព សហប្រតិបតិ្តការ និងមានវិបុលភាពជាមួយគ្នា ដោយគោរពគ្នាទៅវិញទៅមក៕