ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ត្រូវចាប់ខ្លួនករណីអំពើលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

167

នគរបាលស្រុកល្វាឯម បានឱ្យដឹងថា បុរសម្នាក់ត្រូវចាប់ខ្លួនករណីអំពើលួច ដែលកើតហេតុ ថ្ងៃទី៥.៨.២០១៨ វេលានៅម៉ោង២.១០នាទីទៀបភ្លឺ នៅចំណុច ផ្ទះឈ្មោះពេជ្រ ហ៊ីម ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះ
ឈ្មោះចាន់ ប៊ុនធឿន ភេទប្រុស អាយុ៥១ ឆ្នាំ ជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន KPI
ទីលំនៅភូមិ បឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្សយ័ ចំនួន០៣នាក់(ឃាត់ខ្លួន០១នាក់) មិនស្គាល់អត្តសញ្ញាណចំនួន០២នាក់(គេចខ្លួន)
១-ឈ្មោះអ៊ំុ ពិសិដ្ឋ ហៅ ឈិន ភេទប្រុស អាយុ១៨ ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិប្រាកដ
ទីលំនៅ ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្ត កណ្តាល
**សំភារៈបាត់បង់
១-ទូរសព្ទដៃចំនួន០២គ្រឿង
២-ប្រាក់ដុល្លារចំនួន៥០០$(ប្រាំរយដុល្លារអាមេរិក)។
វត្ថុតាងចាប់យក
១-កាបូបដៃចំនួន០១
២- កាបូបម្សៅចំនួន០១(ប្រដាប់ប្រដាម្សៅនិងក្រេមលាបមាត់)
៣- ប្រាក់ដុល្លារចំនួន២៦០$(ពីររយហុកសិប
ដុល្លារអាមេរិក)
៤-លិខិតក្រុមហ៊ុនKPI ចំនួន០១សន្លឹក
៥-បណ្ណ័សម្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន០១ សន្លឹក
៦-អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ចំនួន០១សន្លឹក
៧-លិខិតក្រុមហ៊ុនKPN ដាសស្ទ្រី ចំនួន០១ សន្លឹក
៨-កាតធានាគារកម្ពុជាសាធារណៈ ចំនួន០១សន្លឹក
៩-បណ្ណសំគាល់យានយន្ត ចំនួន០១សន្លឹក
១០-លិខិតអេស៊ីអាអ៊ិនសូរិន(ខេមបូឌា)ភីអិលស៊ី ចំនួន០១សន្លឹក
១១-ថ្មសាក ចំនួន០១
សភាពរឿងហេតុ ជនសង្សយ័ឈ្មោះអ៊ំុ ពិសិដ្ឋ ហៅ ឈិន មានបក្សពួកចំនួន០២នាក់ទៀតរស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលទើបនិងស្គាល់គ្នា ។
នៅថ្ងៃទី០៤.៨.២០១៨ វេលាម៉ោង២១និង០០នាទីជនសង្ស័យទាំង០៣នាក់បានចេញពីភ្នំពេញមក ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្ត កណ្តាល នៅវេលាម៉ោង២៤និង០០នាទីជនសង្ស័យទាំង០៣នាក់បានចូលធ្វើសកម្មភាពលួចនៅផ្ទះឈ្មោះ ពេជ្រ ហ៊ីម ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល បន្ទាប់ពី ជនសង្ស័យធ្វើសកម្មភាពលួច ត្រូវបានជនរងគ្រោះដឹង ហេីយ ក៏ដេញតាម ជនសង្ស័យ បានរត់គេចខ្លួនបាត់ចំនួន០២ នៅសល់តែជនសង្ស័យ០១នាក់ឈ្មោះ អ៊ំ ពិសិដ្ឋ ហៅ ឈិន គេចខ្លួនមិនទាន់ក៏ត្រូវបានជនរងគ្រោះឃាត់ខ្លួនបាន យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងគ្រំ និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដេីម្បី បន្តចាត់ការតាមនីតិវិធី ។ តាមការស្តាប់ចម្លេីយ ជនសង្សយ័បានសារភាពថា: ពិតជាបានធ្វើសកម្មភាពលួចលុយនិងសំភារៈរបស់ជនរងគ្រោះពិតប្រាកដមែន ។

អត្ថបទដែលជាប់ទាក់ទង