ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្បុរសជន២ក្រុមនៅបន្តផ្តល់ ថវិកា២ម៉ឺនដុល្លារនិងអង្ក១០០តោនជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តជួយជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀង

120

ភ្នំពេញ៖ អំណោយជាថវិកាចំនួន២ម៉ឺនដុល្លារនិងអង្ក១០០តោន ត្រូវបានសប្បុរសជន២ក្រុមប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយរដ្ឋបាលរាជធានីបន្តយកទៅចាត់ចែងជួយដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលបាននឹងកំពុងប្រឈមរហូតមកដល់ពេលនេះ។

   ពិធីប្រគល់និងទទួលខាងលើបានធ្វើឡើងនារសៀលនិងល្ងាចថ្ងៃទី២៨តុលានេះ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ

  អំណោយរួមមាន សប្បុរសជនទី១ ក្រុមហ៊ុនBenrich Groupបានផ្តល់ជូនរដ្ឋបាលរាជធានីនូវទឹកប្រាក់ចំនួន២ម៉ឺនដុល្លារអាមេរិក និងសប្បុរសជនទី២ ក្រុមហ៊ុនOCICផ្តល់ជូនជាអង្ក ចំនួន១០០តោន

   ការចូលរួមផ្តល់អំណោយមនុស្សធម៌នាពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ បានកំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ ដែលត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជននានា ដើម្បីសង្រ្គោះអាយុជីវិត។

   លោកអភិបាលរាជធានីលោកឃួង ស្រេងក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានផ្តាច់ពីមាត់ពី យកអំណោយ ជាថវិកានិងអង្គ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ក្នុងក្រៀលដ៏លំបាក់នេះ ហើយលោកសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើអោយម្ចាស់អំណោយខកបំណងឡើយ៕

 

 

អត្ថបទដែលជាប់ទាក់ទង