យុវជនពីរនាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តធុនធំ បុកអូសជាច្រើនម៉ែត្រស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល
ភ្នំពេញ÷យុវជនជិះម៉ូតូឌុបគ្នាពីរនាក់ បានបាត់បង់ជីវិតម្នាក់និងរងរបួសស្រាលម្នាក់ បន្ទាប់ពីរជិះម៉ូតូឌុបគ្នា តាមបណ្តោយផ្លូវ៥០ម៉ែត្រត្រូវរថយន្តដឹកទំនិញធុនធំបុកកិនអូសចូលខាងក្រោមរថយន្តជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម ចំណែកឯម្នាក់ទៀតរងរបួសស្រាល។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៧ និង ៣០ នាទីយប់ថ្ងៃពុធទី ២៨ ខែតុលាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រស្តិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អ្នកបេីកបរឈ្មោះ នីម ឃឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រងរបួសស្រាល។
រីឯអ្នករួមដំណេីរឈ្មោះ វ៉ាន់ នីរិទ្ធបញ្ញាសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ សង្កាត់ ជាមួយគ្នា ស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកេីតហេតុ។
បើយោងតាមសម្តីពីជនរងគ្រោះបានឱ្យដឹងថាមុនពេលកើតហេតុខ្លួនបានជិះម៉ូតូម៉ាក ប៊ីត មួយគ្រឿងដែលពាក់ផ្លាកលេខភ្នំពេញ 1HI 4409 បានឌុបគ្នាពីរនាក់ប្អូនចេញពីធ្វើការរួចបម្រុងនិងត្រឡប់ទៅផ្ទះវិញ ធ្វើដំណើរក្នុងទិសដៅពីលិច មកកើតក្នុងល្បឿនធម្មតា ពេលមកជិតដល់ចំណុចកើតហេតុគាត់បានឃើញរថយន្តធុនធំដឹកទំនិញមួយគ្រឿង ទៀតដែលពាក់ផ្លាកលេខ 3A 0846 ធ្វើដំណើស្របទិសក្នុងទិសដៅពីលិចមកកើតដូចគ្នាក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏វ៉ាជែងក្នុងរួចទៅបុកកៀបម៉ូតូអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ម្នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសស្រាល។ ដោយឡែកតៃកុងរថយន្តវិញក៏រត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ៕