ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកណ្តាលបិទ ការប្រកួតកីឡាតេក្វាន់ដូWT ជើងឯកថ្នាក់ខេត្ត២០២០

85

ខេត្តកណ្តា ៖ការប្រកួតកីឡាតេក្វាន់ដូWTជ្រើសរើសជើងឯកខេត្តកណ្តាលឆ្នាំ២០២០បានបិទការប្រកួត នារសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ដោយមានអញ្ជើញពីសំណាក់លោក ហេង ផេង អនុប្រធានមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាល និងអ្នកតំណាងក្លិបទំាង៧ចូលរួមប្រកួតនៅទីលានប្រកួតសួនច្បារមាត់ទន្លេ។

លោកពៅវណ្ណាប្រធានការិយាល័យខេត្តកណ្តាលមានប្រសាសន៍ថាចំពោះកីឡាតេក្វាន់់ដូWTយើងធ្វើឡើងនៅទីកុ្រងតាខ្មៅដែលមានកីឡាករ-កីឡាការិនីចំនួន៤៩នាក់មកពី៦ក្លិនៅទូទំាំងខេត្តកណ្តាលដោយប្រកួតលើ៧វិញ្ញាសា។ សម្រាប់ការប្រកួតកីឡាតេក្វាន់់ដូWT ក្លិបមានក្លិបកីឡាតេក្វាន់់ដូWTបក្សីដែក ក្លិបកីឡាតេក្វាន់់ដូWTLCDI  ក្លិបកីឡាតេក្វាន់់ដូWTអាស៊ី ក្លិបកីឡាតេក្វាន់់ដូWT KA ក្លិបកីឡាតេក្វាន់់ដូWT OP1 ក្លិបកីឡាតេក្វាន់់ដូWT ខ្លាខ្មៅ និងក្លិបកីឡាតេក្វាន់់ដូWTខ្លាស។

ចំពោះវិញ្ញាសាមេគុនរួមមាន៖កុមារី អាយុ ១០-១៤ឆ្នាំ នារី អាយុ ១៥-២៨ និងវិញ្ញាសាប្រយុទ្ធ៖កុមារាអាយុ ៦-៨ឆ្នាំ ក្រោម៤០គ.ក្រ កុមារាអាយុ ៩-១១ឆ្នាំ ក្រោម៤១គ.ក្រ បុរស់អាយុ ១៣-១៧ឆ្នាំ ក្រោម៧៥គ.ក្រ នារីអាយុ ១៣-១៤ឆ្នាំ ក្រោម៥៥គ.ក្រ និងនារីអាយុ ១៤-១៧ឆ្នាំ ក្រោម៤៩គ.ក្រ។

លោក ហេង ផេង បានប្រាប់ឲ្យដឹងថា ដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំខេត្តកណ្តាលមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តារៀបចំការប្រកួតកីឡាតេក្វាន់់ដូWTជ្រើសរសើជើងឯកថ្នាក់ខេត្តរបស់ខ្លួនដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពតំណាងឲ្យខេត្តកណ្តាលចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ។សម្ដែងនូវការកោតសរសើរ ដល់កីឡាករ កីឡាការិនី ដែលបានតស៊ូយ៉ាងស្វិតស្វាញ ប្រកបដោយភាពស្វាហាប់ គោរពបាននូវក្រមសីលធម៌ និងវិន័យ រហូតដណ្ដើមបានជ័យលាភី នាឱកាសនេះផងដែរ។

លោកបានបន្តថា សម្រាប់កីឡាករ-កីឡាការិនី ដែលមិនទទួលបានជ័យលាភី មិនត្រូវមានការអស់សង្ឃឹមឡើយ ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមក្នុងការប្រកួត នៅលើកក្រោយៗទៀតឲ្យទទួលបានជ័យលាភីផងដែរ។ ជាងនេះទៅទៀត កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភីហើយ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ព្រោះថាប្រទេសកម្ពុជា នឹងមានកិត្តិយសជាប្រវត្តិសាស្ត្រ ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង