លួចម៉ូតូពីស្រុកកំរៀង បានហើយតែត្រូវ សមត្ថកិច្ចស្រាវជ្រាវបង្រ្កាបឃាត់ខ្លួននិងដកហូតម៉ូតូបានមកវិញនៅក្រុងបាត់ដំបង
បាត់ដំបង៖ពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ អនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលទៅលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នាវេលាម៉ោង ១៣និង៤៨ នាទីលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌបានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចេញប្រតិបត្តិការបង្ក្រាបករណីលួចម៉ូតូ០១ករណី ដែលមុខសញ្ញាមកសម្ងំលាក់ខ្លួននៅចំណុចបរិវេណស្ថានីយ៍រថភ្លើងក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។
ជនសង័្សយឈ្មោះ វង្ស ផាន់រ៉ា ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅនិងមុខរបរបច្ចុប្បន្នមិនពិតប្រាកដ បានធ្វើសកម្មភាពលួចយកម៉ូតូរមួយគ្រឿងរបស់ជនរងគ្រោះឈ្មោះ វន វ៉ាន់ ភេទ ប្រុស រស់នៅភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ២០និង០០ នាទី ហើយគេចខ្លួនមកសម្ងំនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបងនេះ ។
ក្នុងពេលឃាត់ខ្លួនជនសង័្សយខាងលើសមត្ថកិច្ចនគរបាលបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១១ ពាក់ស្លាកលេខ បាត់ដំបង 1I 3335 ដែលជារបស់ជនរងគ្រោះខាងលើ ហើយបច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕