គំនិតឡឺកឺ ៖ ទាហាន ប៉ូលីសអាយ៉ង
ភ្នំពេញ៖ថ្ងៃមុនលោកមេទ័ពជើងគោកកម្ពុជាហ៊ុន ម៉ាណែតមានប្រតិកម្មជាខ្លាំងក្នុងខណៈដែលមានមនុស្សមួយក្រុមដៀលទាហានប៉ូលីសកម្ពុជាថាជាអាយ៉ងបន្ទាប់ពីក្រសួងការពារជាតិកម្ពុជាទិញរថយន្ដកងទ័ពពីចិនមកនោះ ។
ប្រតិកម្មនេះពិតជាមានន័យពិតមែនព្រោះមិនទាន់បានប៉ុន្មានខែផងរថយន្ដដែលបញ្ជាទីញពីស្រុកចិនមកនោះបានក្លាយជាវត្ថុដ៏មានតម្លៃក្នុងការចល័តទ័ពចេញទៅសង្ក្រោះប្រជាជនដែលរងគ្រោះដោយទឹកជំនន់ ។ អាពួកស្រឡាញ់គុកចូលចិត្តតែអង្រួនទ្វារគុកលេងហ្នឹងហ្នាគឺនៅក្រវែលៗតែក្បែរជញ្ជាំងគុកទេ ។
ការប្រមាថកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិដែលជាកម្លាំងរបស់រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតនោះគឺជាការរំលោភធ្ងតន់ធ្ងរណាស់ដល់រដ្ឋធម្មនុញរស់ប្រទេស ហើយក៏ជាការប្រមាថដល់មហាក្សត្រដែរ ។ពេលដែលប្រជាជនរងគ្រោះដោយទឹកជំនន់កម្លាំងប្រដាប់អាវុធរបស់ជាតិទាំងប៉េអឹម ទាហាន ប៉ូលីសបានលះបង់ពេលវេលាជាមួយប្រពន្ធ កូនដើម្បីចូលរួមជួយសង្គ្រោះដល់ប្រជាជន ។នេះហើយឬទាហាន ប៉ូលីសអាយ៉ងនោះ ?
សុំទោសមិនមែនរមាស់មាត់ចង់លើករឿងនេះមកនិយាយទេតែការលះបង់ខ្ពស់បែបនេះមិនគួរមានមនុស្សខួរក្បាលបង្កងមកជេរដៀលត្មះបែបនេះឡើយ ។ពួកអាជេរគេហ្នឹងពេលប្រជាជនរងគ្រោះតើនៅទីណាគឺដេកឧិបពងយ៉ាងត្រជាក់ចិត្តជាមួយស្រីក្មេង ជាមួយប្រពន្ធឬ នៅឯបរទេសឯណោះមិនបានមួយចំណិតបាតជើងរបស់ទាហានអាយ៉ងផងទេ ។
កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជារងគ្រោះច្រើនពេកហើយព្រោះក្រៅពីការពារមិនឲ្យរបបប្រល័យពូជសាសន៍ឯងវិលមកវិញនោះត្រូវចំណាយពេលវេលាលាងសម្អាតគ្រាប់មីនដែលនៅពាសពេញដី ហើយពេលស្រុកអស់សង្គ្រាមក៏នៅចាំជួយសង្គ្រោះដល់ប្រជាជនដែលរហគ្រោះដោយសារបាតុភូតធម្មជាតិទៀតផង ។សូមជួយលើកទឹកចិត្តដល់កម្លាំងប្រដាប់អាវុធរបស់ជាតិផងព្រោះពួកគាត់លះបង់ច្រើនពេកហើយពួកអាដែងអស់នេះ ៕