ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលលោក ត្រាំ កំពុងជំរុញការលក់យន្តហោះចម្បាំង F-35 ចំនួន៥០គ្រឿង ដល់អេមីរ៉ាត់អារ៉ាប់រួម ក្នុងតម្លៃ១០ពាន់លានដុល្លារ

180

បើតាមប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters ប្រទេសអេមីរ៉ាត់អារ៉ាប់រួមរំពឹងថា ខ្លួននឹងអាចទទួលបានការយល់ព្រមលក់ យន្តហោះចម្បាំងស៊េរីទំនើបចុងក្រោយ F-35 ពីសហរដ្ឋអាមេរិកនៅមុនថ្ងៃបុណ្យជាតិ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ។ យ៉ាងណាក៏ដោយ គណៈកម្មាធិការកិច្ចការបរទេស របស់ព្រឹទ្ធសភាអាមេរិក កំពុងតែធ្វើការពិនិត្យមិនទាន់ផ្លូវការនៅឡើយ ចំពោះសំណើខាងលើនេះ ខណៈកន្លងមកអេមីរ៉ាត់អារ៉ាប់រួម ធ្លាប់ទទួលរងការរិះគន់ អំពីការចូលប្រឡូកក្នុងសង្គ្រាម នៅប្រទេសយ៉េមែន ដែលបានបង្កឲ្យជនស៊ីវិលជាច្រើននាក់បាត់បង់ជីវិត។

គួរបញ្ជាក់ថា ទោះបីជាទើបត្រូវគ្នាវិញ ក្រោយការសម្របសម្រួលពីអាមេរិកមែន ក៏អ៉ីស្រាអែលកាលពីប៉ុន្មានសប្តាហ៍មុននេះ បានចេញមុខជំទាស់ចំពោះ គម្រោងលក់យន្តហោះចម្បាំង F-35 ឲ្យដល់អេមីរ៉ាត់អារ៉ាប់រួម ព្រោះអ៉ីស្រាអែលចង់ឲ្យខ្លួន រក្សានាមជាប្រទេសតែមួយគត់នៅមជ្ឈិមបូព៌ា ដែលមានយន្តហោះចម្បាំង F-35 នេះប្រើប្រាស់។ ទោះជាយ៉ាងណា ក្រោយសហរដ្ឋអាមេរិក ចេញមុនធានារ៉ាប់រងចំពោះបញ្ហានេះ អ៉ីស្រាអែលបានដកការជំទាស់របស់ខ្លួនវិញ៕

អត្ថបទដែលជាប់ទាក់ទង