មាត់អេចអូច ៖ អ្នកបង្កើតផេក ឬ វេបសាយគ្មានវិជ្ជាជីវៈ
ភ្នំពេញ៖សព្វថ្ងៃនេះសម្បូរអ្នកបង្កើតផេក ឬ សារព័ត៌មានអេឡិចត្រូនិកណាស់ដែលខ្លះបង្កើតដោយមានច្បាប់ចំពោះខ្លះទៀតគេបង្កើ់តដោយគ្មានច្បាប់អនុញ្ញាតតែម្ដង ។
ពួកគេយកផេករបស់គេធ្វើជាឧបករណ៍ស្វែងរកផលប្រយោជន៍សម្រាប់ខ្លួនឯងទាំងខ្លួនឯងគ្មានវិជ្ជាជីវៈក៏មានដែរ ។ស្ថានភាពបែបនេះធ្វើឲ្យគេនឹងឃើញដល់កាលពីដើមទសវត្សរ៍ឆ្នាំ៩០ដែលកាលនោះ កុនខ្មែរទើបតែចាប់ផ្ដើមរីកចម្រើននោះខ្លះគ្រាន់តែថតការគេបានមួយរោងសោះបានបើកផលិតកម្មកុនដោយតាំងខ្លួនជាកាមេរ៉ាមែន ដោយថតកុនខ្លួនឯង ដឹកនាំរឿងដោយខ្លួនឯងកែសម្រួលខ្លួនឯងលុះដល់ពេលដាក់បញ្ចាំងគ្មានអ្នកទស្សនាខ្លះលើកប៉ាយបានតែមួយថ្ងៃទម្លាក់ចុះក៏មានដែរ ។
កាលនោះគ្រាន់តែនៅក្រុងភ្នំពេញមានផលិតកម្មកុនដល់ទៅជាង១០០ឯណោះ ។ពេលនេះធ្លាក់ដល់យុគសម័យសារព័ត៌មានអេឡិចត្រូនិកដែលអ្នកខ្លះពុំធ្លាប់បានទទួលការបណ្ដុះបណ្ដាលខាងវិជ្ជាជីវៈសារព័ត៌មានសោះក៏តាំងខ្លួនជានាយកគេហទំព័រ ឬ ផេកហើយដើររកព័ត៌មានតាមរូបភាពគម្រាមកំហែងគេ ។
ខ្លះទៀតបំពេញការងារដោយបំពានលើកិត្តិយសរបស់មនុស្សទូទៅ កាឈ្លេចសួរព័ត៌មានប៉ូលីសក្នុងខណៈដែលព័ត៌មាននេះស្ថិតនៅក្នុងការស៊ើបអង្កេតរបស់ប៉ូលីស លុះប៉ូលីសមិនប្រាប់ក៏តាំងផ្សព្វផ្សាយបំផ្លើសធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នប៉ូលីសក៏មានដែរ ។តាមពិតសេរីភាពនៃសារពត៌មានត្រូវបានបើកទូលាយតែអ្វីៗ ត្រូវធ្វើនៅក្រោមច្បាប់សារព័ត៌មាន ជាមួយនឹងធ្វើដោយមានវិជ្ជាជីវៈពិតប្រាកដ ។
ជាការពិតអ្នកសារព័ត៌មានពិតជាមានសិទ្ធិសួរមែនតែគេក៏មានសិទ្ធមិនឆ្លើយដែរ ។ ក្នុងយុគសម័យដែលកាសែតបោះពុម្ពកំពុងតែឈានទៅក្ស័យធនជាបណ្ដើរៗនោះសារព័ត៌មានអេឡិចត្រូនិកមានតួនាទីសំខាន់ណាស់តែកុំភ្លេចថាមនុស្សសុទ្ធតែមានកិត្តិយសដូចគ្នាយើងជាអ្នកកាសែតកុំឲ្យគេដៀលថាពួកអាក្រសែតហេស ហេ ៕