យក រថយន្តម៉ាកហាយឡេនឌឺបញ្ចូលហ្គាស ក៏ផ្ទុះហ្គាសឆេះរថយន្តខ្ទេច
ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់យក រថយន្តម៉ាកហាយឡេនឌឺបញ្ចូលហ្គាស ក៏ផ្ទុះហ្គាសរថយន្ត បណ្តាលឲ្យភាយចំហាយហ្គាសចេញមកខាងក្រៅចំឆ្នាំងស៊ុបនៅក្បែរនោះ បបណ្តាលឲ្យមានអគ្គីភ័យតែម្តង។
នាយកដ្ឋាននគរបាលអង្គការពន្លត់អគ្គីភ័យនិងសង្គ្រោះបានឲ្យដឹងថា នៅថ្ងៃសុក្រ ទី ៣០ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ១៨:៤០ នាទី មានករណីឆាបឆេះនៅចំនុចមណ្ឌល៦ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
មុនកើតហេតុ៖ មានរថយន្តម៉ាកហាយឡេនឌឺពាក់ស្លាកលេខ បន្ទាយមានជ័យ,ផ្លាកលេខ 2A-៩៥៦៧ អ្នកបើកបរឈ្មោះ សារ៉ាត់ កន្និកា ភេទ ស្រី អាយុ ៣៨ ឆ្នាំ រស់នៅកន្លែងកើតហេតុ បានចូលមកបញ្ចូលហ្គាសក្នុងរថយន្តចំនួន ១៥ គីឡូក្រាម នៅកន្លែងបញ្ចូលហ្គាសឈ្មោះ មុំ សសុភ័ក្រ ភេទ ប្រុស អាយុ ២១ ឆ្នាំ (ត្រូវជាបងប្អូនជីដូនមួយ) ពេលកំពុងបញ្ចូលហ្គាសក៏បានផ្ទុះហ្គាសរថយន្ត បណ្តាលឲ្យភាយចំហាយហ្គាសចេញមកខាងក្រៅចំឆ្នាំងស៊ុបនៅក្បែរនោះ បណ្តាលឲ្យមានអគ្គីភ័យតែម្តង បណ្តាលឲ្យខូចខាតសម្ភារ៖ ឆេះរថយន្តម៉ាកហាយឡេនដឺខាងលើខូចខាតទាំងស្រុង , ឆេះខ្សែចរន្តអគ្គីសនី ដែលបន្តោងលើបង្គោលភ្លើង , គ្រឿងលក់ចាប់ហួយ និងគ្រឿងទេសមួយចំនួន ។
ជនរងគ្រោះមានចំនួន ០៣ នាក់ ៖ ១- សារ៉ាក កក្កដា ភេទ ប្រុស អាយុ ១៤ ឆ្នាំ រងរបួសជើងទាំងសងខាង
២- ហ៊ន់ សុវណ្ណារី អាយុ ០៥ ឆ្នាំ រងបួសរលាកដៃជើង និងផ្ទៃមុខ ៣- ហ៊ន់ ដាណេ អាយុ ០៧ ឆ្នាំ រងបួសរលាកដៃជើងនិងផ្ទៃមុខ ។
អគ្គីភ័យបានរលត់ទាំងស្រុង នៅវេលាម៉ោង ១៩និង២០ នាទី កិច្ចប្រតិបត្តិការរថយន្ត អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចំនួន ១ គ្រឿង និងរថយន្តអគ្គីភ័យរបស់ក្រុមហ៊ុនត្រូពីកាណាចំនួន ២ គ្រឿង ប្រើអស់ទឹកចំនួន៤ ឡាន៕