ខេត្តកណ្តាលចម្រាញ់រកឃើញជើងខ្លាំង ត្រៀមប្រកួតកីឡាចំបាប់ ជើងឯកថ្នាក់ជាតិ២០២០
ខេត្តកណ្តា ៖ ការប្រកួតកីឡាចំបាប់ជ្រើសរសើជើងឯកថ្នាក់ខេត្តកណ្តាល២០២០បានរកឃើញ កីឡាកចជើងខ្លាំងបន្ទាប់ពីចំណាយពេល៤ថ្ងៃដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពតំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិនៅទីលានកីឡាចំបាប់ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។
លោក ពៅ វណ្ណា ប្រធានការិយាល័យខេត្តកណ្តាលបានរាយការណ៍ថា ការប្រកួតខាងលើមានរយៈពេល៤ថ្ងៃចាប់ថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០យើងបានរកឃើញកីឡាករ-កីឡាការិនីល្អជាច្រើនរូបតំណាងឲ្យខេត្តកណ្តាលត្រៀមចូលរួមការប្រកួតនានា។ ការប្រកួតនាពេលនេះបានបង្ហាញឲ្យឃើញថា វិស័យកីឡាខេត្តកណ្តាលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះ គឺបានមកពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមអភិបាលនៃគណៈ អភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ដែលបានខិតខំគាំទ្រយ៉ាងពេញទំហឹង ទាំងផ្នែក ស្មារតី សម្ភារ និងថវិកា ក្នុងនោះដែលការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពជាអាទិភាព ដែលផ្តោតលើ សក្តានុពល និងធនធាន (អត្តពលិកកីឡាករ) លើប្រភេទកីឡាដែលមាននៅក្នុងខេត្ត។
លោកបានបបន្តថា ដោយឡែក ក្រុមដែលមិនបានទទួលជ័យជម្នះក្នុងឱកាសនេះ ពេលត្រឡប់ទៅវិញត្រូវខិតខំ ហ្វឹកហាត់ បន្តដើម្បីប្រកួតដណ្តើមយកជ័យជម្នះនៅឆ្នាំក្រោយទៀត។ មុននឹងបញ្ចប់ ជំនួសមុខថ្នាក់ដឹកនាំមន្ទីរ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំការប្រកួតដែលបានចាត់ចែងរៀបចំ ការប្រកួតនេះឲ្យទទួលបាន ជោគជ័យពីចាប់ផ្ដើមរហូតដល់ថ្ងៃបញ្ចប់៕