ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ត្រូវឃាត់ខ្លួននៅខណ្ឌពោធិ៍សែនជ័យ ករណីសង្ស័យប៉ុនប៉ងលួច

85

​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល​ចោមចៅ​ទី​១ ចាប់​ឃាត់ខ្លួន​កាលពី​វេលា​០០​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុងករណី សង្ស័យ​ប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​លួច​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​មានឈ្មោះ នួន ណា​រី អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​កើតហេតុ​ខាងលើ​។ ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មាន​៖ កន្ត្រៃ​កាត់​ដង​ពណ៌​ខៀវ​ប្រវែង​ជាង​១​ម៉ែត្រ ដង្កាប់​ដែក​០១ ដង​ទួ​ណឺ​វី​ស​១​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​បុរស​សង្ស័យ​រូបនេះ សមត្ថកិច្ច​ប៉ុ​សិ៍្ត​រដ្ឋបាល​ចេញ​ធ្វើការ​ល្បាត ក្នុង​មូល ដ្ឋា​ន​តំបន់​ស្មុគស្មាញ លុះដល់​ម៉ោងជាង​កណ្តាលអធ្រាត្រ​នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ​កែង​នឹង​ផ្លូវ​បេតុង​ប្រឡាយ​ទួល​ពង្រ ក៏បាន​ប្រ ទះ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ZOOMER-X ពណ៌​ក្រហម​ស ពាក់​ផ្លាកលេខ​ស្វាយរៀង​1L-4618 ទុក​អែប​នៅក្បែរ​របង​ត្រង់​កន្លែង​ងងឹត ឃើញ​ដូច្នោះ​សមត្ថកិច្ច​ក៏​ត្រួតពិនិត្យ​ហើយ​បានឃើញ​កន្ត្រៃ​កាត់​ដែក​ច្រក​កា​រ៉ុង ដាក់​ក្រោម​កែបម៉ូតូ ហើយក៏​ឃើញ​បុរស ម្នាក់​ឈរ​ចម្ងាយ​ពី​ម៉ូតូ​ប្រហែល​ជាង​២០​ម៉ែត្រ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ក៏​ហៅ​សួរនាំ តែ​បុរស​រូបនេះ​ក៏បាន​បោះចោល សោ​ម៉ូតូ​បម្រុង​រត់ តែ​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​តែម្តង នាំយក​មកកាន់​ស្នាក់ការ​ប៉ុ​សិ៍្ត​រដ្ឋបាល​ចោមចៅ​១ ដើម្បី​សួរនាំ​បន្ថែម ទៅតាម​នីតិវិធី​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង